ជាតិ
សង្គមជាតិ
ឥទ្ធិពលព្យុះទី ១ នឹងបង្កឲ្យភ្លៀងធ្លាក់ ស្ទើទូទាំងប្រទេសកម្ពុជា
× ឥទ្ធិពលព្យុះទី១ ឈ្មោះ MUIFA ប្រចាំឆ្នាំ២០១៧ នឹងបង្កឲ្យមានភ្លៀងធ្លាក់ពីតិចទៅបង្គួរនៅរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួន ចាប់ពីថ្ងៃទី១៣ ដល់ ១៧ ខែមករា ឆ្នាំ២០១៧ ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម។
សេចក្តីជូនដំណឹងរបស់ក្រសួងដដែល នៅថ្ងៃទី១១ មករានេះ បញ្ជាក់ថា សម្ពាធទាបដែលកើតឡើងពីភាគអាគ្នេយ៍ប្រទេសហ្វីលីពីន បាននិងកំពុងវិវត្តទៅជាសម្ពាធទាបសកម្ម ហើយសម្ពាធទាបសកម្មនឹងវិវត្តទៅវិសម្ពាធ ឬ ព្យុះទី១ ប្រចាំឆ្នាំ ២០១៧ ឈ្មោះ MUIFA។ ព្យុះនេះ នឹងធ្វើដំណើរចូលទៅសមុទ្រចិនខាងត្បូងហើយ រួចក៏បន្តដំណើរទៅតំបន់ឆ្នេរនៃភាគអាគ្នេយ៍ប្រទេសវៀតណាម ហើយនឹងគ្របដណ្តប់មកលើប្រទេសកម្ពុជាផងដែរ។
ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករថា នៅរាជធានីភ្នំពេញ ខេត្តព្រៃវែង ស្វាយរៀង កណ្តាល ត្បូងឃ្មុំ កំពង់ចាម កំពង់ស្ពឺ តាកែវ និងតំបន់មាត់សមុទ្រ នឹងមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន ចាប់ពីថ្ងៃទី១៣-១៧ ខែមករា ឆ្នាំ២០១៦៧នេះ។ ចំណែកខេត្តចំនួន៦ទៀត រួមមានខេត្តកំពង់ឆ្នាំង កំពង់ធំ ពោធិ៍សាត់ បាត់ដំបង សៀមរាប និងបន្ទាយមានជ័យ អាចនឹងមានភ្លៀងធ្លាក់ពីតិច ទៅមធ្យម ចាប់ពីថ្ងៃទី១៤-១៦ មករា ដោយសារឥទ្ធិពលនៃព្យុះ MUIFA៕
© រក្សាសិទ្ធិដោយ thmeythmey.com