ពីនេះ ពីនោះ
ឆ្នាំ​២០១៧ ពិភពលោក​សុខ​ដែរ​អត់​?
16, Jan 2017 , 3:04 pm        
រូបភាព
ដោយ: ថ្មីៗ
​កំណាព្យ​បទ ព្រហ្មគីតិ​
​ដោយ ប៉ា​កា​ខ្មៅ​



-​ពីរពាន់​ដប់​ប្រាំពីរ​    ​រឿង​ស៊ី​រី​ក្តៅ​បន្ត​
​អ៊ីរ៉ាក់​ក៏​មិនល្អ​    ​    ​ផ្អើល​ឈូឆរ​រង​ប្រហារ​។​

-​តួ​គី​ក៏​មិន​ស្ងប់​    ​    ​ដោះ​មិន​ចប់​រឿង​ខ្លោចផ្សារ​
ISIS វាយប្រហារ​    ​អះអាងថា​ចង់​សងសឹក​។​

-​អឺរ៉ុប​ប្រុង​ជើងការ​    ​ពិភាក្សា​ជាប់​រដឹក​
​ដោះស្រាយ​ជនភៀសសឹក     ត្រូវគេ​ដឹក​ចូល​យប់​ថ្ងៃ​។​

-​បារាំង​អាឡឺម៉ង់​    ​ជួយ​លែង​ចង់​ខ្លាច​ជាប់ដៃ​
​ខ្លាច​រង​ការ​ប្រល័យ​    ​យ៉ាង​ព្រៃផ្សៃ​ដូច​កន្លង​។​

-​អាស៊ី​ក៏​បារម្ភ​    ​    ​គ្រាប់​រៀបចំ​ទុក​សាកល្បង​
​កូរ៉េខាងជើង​ប៉ង​    ​គម្រាម​បងប្អូន​ក្បែរ​ខាង​។​

-​ចិន​គម្រាម​ដូចគ្នា​    ​អ្នក​ទាមទារ​បែប​ឡើងចាង​
​តៃវ៉ាន់​គ្មាន​សំណាង​    ​ទោះ​អួតអាង​បាន​ត្រឹម​ស្រែក​។​

-​អាស៊ាន​ក៏​ភ័យ​ស្លុត​    ​រឿង​សមុទ្រ​ចិន​ចង់​បែក​
​ចិន​ចង់​ដោះ​ដោយឡែក​    ​អាស៊ាន​ស្រែកថា​មិនអាច​។​

-​រុស្ស៊ី​អាមេរិក​    ​    ​ក៏​មិន​ភ្លេច​អួត​អំណាច​
​គម្រាម​គ្នា​គួរ​ខ្លាច​    ​លោក​នេះ​អាច​សុខ​ដែរ​ទេ​?​    ​



© រក្សាសិទ្ធិដោយ thmeythmey.com