ជាតិ
សេដ្ឋកិច្ច
រយៈពេល ៨​ខែ​ឆ្នាំនេះ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ជាង​៤​លាន​នាក់
09, Oct 2019 , 10:39 pm        
រូបភាព
រូបភាពពីក្រសួង​ទេសចរណ៍​
រូបភាពពីក្រសួង​ទេសចរណ៍​
ដោយ:
​ភ្នំពេញ​៖ គិត​ត្រឹម​រយៈពេល​៨​ខែ​ឆ្នាំនេះ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​បរទេស​ជាង​៤​លាន​នាក់ ដែល​មក​កម្សាន្ត​លេង​នៅ​ប្រទេស​កម្ពុជា កើនឡើង​១០.៤​ភាគរយ បើ​ធៀប​រយៈពេល​ដូចគ្នា​នឹង​ឆ្នាំ​២០១៨​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​ក្រសួងទេសចរណ៍​។ តាម​របាយការណ៍​ដដែល ក្នុង​រយៈពេល​៨​ខែ​នេះដែរ មាន​ពលរដ្ឋ​កម្ពុ​ជាជាង​១​លាន​នាក់ បានធ្វើ​ដំណើរ​ទៅ​កម្សាន្ត​ទៅ​ក្រៅប្រទេស​។



​របាយការណ៍​ដែល​ចេញផ្សាយ​ដោយ​ក្រសួងទេសចរណ៍ បាន​បញ្ជាក់ថា ក្នុងចំណោម​ភ្ញៀវទេសចរ​ជាង​៤​លាន​នាក់​នោះ មាន​ភ្ញៀវទេសចរ​ដែល​ចូល​តាមផ្លូវ​អាកា​សមាន​ចំនួន ៣,១០,៤៨៩​នាក់​, តាមផ្លូវ​គោក​មាន​ចំនួន ១,១៦០,៧៤៦ នាក់ និង​តាមផ្លូវ​ទឹក​មាន​ចំនួន ៩៥,១៦២​នាក់​។

​បើតាម​តាម​របាយការណ៍​ដដែល ទីក្រុង​ភ្នំពេញ​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ច្រើនជាងគេ គឺ​ចំនួន ២,៨០៨,៥៦១ នាក់ កើនឡើង ២៧.៤ ភាគរយ តាម​ពីក្រោយ​ដោយ​ខេត្ត​សៀម​រាម ដោយ​ទទួលបាន​ទេសចរ​បរ​ទេស ចំនួន​១,៥៥១,៨៣៦​នាក់ ថយចុះ​១១.១ ភាគរយ​។ ចំណែក​តំបន់​ឆ្នេរសមុទ្រ​ឈរ​នៅ​លេខ​រៀង​ទី​៣ ដោយ​ទទួលបាន​ភ្ញៀវទេសចរ​ចំនួន ៨០៤,៥៣៧​នាក់ កើនឡើង ៣៦.៥ ភាគរយ​។ រីឯ​តំបន់​អេកូ​ទេសចរណ៍ ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ចំនួន​៥៦,៧២៣​នាក់ កើនឡើង​ដល់ ៩.១ ភាគរយ​ឮ​។ ចំណែកឯ​តំបន់​ប្រាសាទព្រះវិហារ​វិញ ទទួលបាន​ភ្ញៀវទេសចរ​ចំនួន ៣៦,៩៥៧​នាក់ ថយចុះ ៣.៣ ភាគរយ​។

​របាយការណ៍​ដដែល​បាន​បញ្ជាក់ថា ភ្ញៀវទេសចរ​កម្ពុជា​ដែល​ចេញទៅ​កម្សាន្ត នៅក្រៅ​ប្រទេស មាន​ចំនួន ១,៣៤៧,០៦០​នាក់ កើនឡើង ៤.៧ ភាគរយ បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ​២០១៨៕

Tag:
 ទេសចរ​
 ​ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com