កម្ពុជា​ប្រកាស​ឲ្យ​ប្រើ​ច្បាប់ពាណិជ្ជកម្ម​តាម​អន​ឡាញ
ជាតិ
សេដ្ឋកិច្ច
កម្ពុជា​ប្រកាស​ឲ្យ​ប្រើ​ច្បាប់ពាណិជ្ជកម្ម​តាម​អន​ឡាញ
09, Nov 2019 , 9:29 am        
រូបភាព
​ភ្នំពេញ​៖ កម្ពុជា​ប្រកាស​ឲ្យ​ប្រើ​ច្បាប់​ចំនួន​២ គឺ​ច្បាប់​ស្ដីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក និង​ច្បាប់​ស្ដីពី​កិច្ចការពារ​អ្នកប្រើប្រាស់ តាមរយៈ​ព្រះរាជក្រម​របស់​ព្រះមហាក្សត្រ​។



​ច្បាប់​ស្ដីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក រួមមាន ១២​ជំពូក និង ៦៧​មាត្រា​។ ច្បាប់​នេះ​ត្រូវបាន​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម នៅ​ថ្ងៃទី​២​ខែវិច្ឆិកា​ឆ្នាំ​២០១៩ ហើយ​មាត្រា​៦៧​បាន​ចែងថា​«​ក្រោយ​ចូល​ជា​ធរមាន ច្បាប់​នេះ​ត្រូវ​ផ្សព្វផ្សាយ​រយៈពេល​៦​ខែ ទើប​អនុវត្ត​»​។

​ជាគោលការណ៍ ច្បាប់​មួយ​ត្រូវ​ចូល​ជាធរ​មាននៅ​រយៈពេល​២០​ថ្ងៃ​នៅ​ទូទាំងប្រទេស បន្ទាប់ពី​ព្រះមហាក្សត្រ​ប្រកាស​ឲ្យ​ប្រើ​។ ដូចនេះ​ច្បាប់ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នេះ នឹងត្រូវ​ចាប់ផ្ដើម​អនុវត្តនៅទូទាំងប្រទេស ​ក្នុងពេល ៦​ខែ​និង​២០​ថ្ងៃក្រោយ​ថ្ងៃ​ប្រកាស​ឲ្យ​ប្រើ​។​

​ច្បាប់ E-Commerce នេះ មាន​គោលបំណង​គ្រប់គ្រង​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ក្នុងប្រទេស​កម្ពុជា ក៏ដូចជា​ជាមួយ​អន្តរជាតិ​។ មាត្រា​១​ចែង​ទៀតថា ច្បាប់​នេះ​មាន​គោលបំណង​បង្កើត​ភាពប្រាកដប្រជា​ផ្នែគ​តិ​យុត្ត​ក្នុង​ប្រតិបត្តិការ​ពាណិជ្ជកម្ម និង​រដ្ឋប្បវេណី តាម​ប្រព័ន្ធ​អេឡិចត្រូនិក​។​

​ដោយឡែក ព្រះមហាក្សត្រ​បានប្រកាស​ឲ្យ​ប្រើ​ច្បាប់​មួយទៀត​ផងដែរ នោះ​គឺ​ច្បាប់​ស្ដីពី​កិច្ចការពារ​អ្នកប្រើប្រាស់​។ ច្បាប់​នេះ​មាន​១១​ជំពូក និង​៥១​មាត្រា ត្រូវបាន​ប្រកាស​ឲ្យ​ប្រើ នៅ​ថ្ងៃទី​២​ខែវិច្ឆិកា ដែលមាន​គោលបំណង​ធានា​ឲ្យ​មាន​កិច្ចការពារ​អ្នកប្រើប្រាស់ និង​ចូលរួម​លើកកម្ពស់​ការប្រកួតប្រជែង​ដោយ​សុចរិត​។​ច្បាប់​នេះ​ត្រូវ​ចូល​ជា​ធរមាន​ភ្លាម ដោយ​ត្រូវ​ប្រកាស​ជា​ប្រញាប់​៕

គេ​អាច​ទាញយក​ច្បាប់​ទាំងពីរ​នេះ​តាមរយៈ


Tag:
 ច្បាប់ពាណិជ្ជកម្ម​តាម​អន​ឡាញ​
  E-Commerce
© រក្សាសិទ្ធិដោយ thmeythmey.com