សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 086 654 846 - 012 722 108

ទស្សនៈ ៖ អនុវត្ត​ខ្លួនឯង​ជាមុនសិន មុននឹង​ទូន្មាន​អ្នកដទៃ!
អត្ថបទ : គី សុខ​លីម       November-09-2013, 3:09 pm         357
រូបភាព
ភ្នំពេញ ៖ ពុករលួយ បក្សពួកនិយម ភាពមិនស្មោះត្រង់​ត្រូវបាន​មនុស្ស​គ្រប់គ្នា​និយាយថា ស្អប់ខ្ពើម​វា​ណាស់។ ប៉ុន្តែ​អំពើ​នេះ​នៅតែ​បន្ត​កើតមាន​ដដែល។ តើ​នេះ​បណ្តាលមកពី​មូលហេតុ​អ្វី?

អ្នកណា​ក៏​ស្អប់​អំពើពុករលួយ ហើយ​ស្រែកឡូងៗថា ចង់​បំបាត់​វា​ដែរ។ អ្នកណា​ក៏​ស្អប់​ហើយ​ឈឺចាប់​នឹង​ទង្វើ​បក្សពួកនិយម​ដែរ។ គ្មាន​នរណាម្នាក់​មិនត្រូវ​ការ​ភាពស្មោះត្រង់​នោះទេ ប៉ុន្តែ​ចុះ​ហេតុអ្វី​បាន​គេ​មិនអាច​លុបបំបាត់​ឬ​កាត់បន្ថយ សកម្មភាព​ទាំងនេះ​បាន​នៅក្នុង​សង្គម​ខ្មែរ?

ជាការ​ពិត វា​មិនមែនជា​ការងាយស្រួល​ប៉ុន្មាន​ទេ​ដែល​សង្គម​មួយ​ត្រូវ​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើពុករលួយ គំនិត​បក្សពួកនិយម ឬ​ប្រឆាំងនឹង​ភាពមិនស្មោះត្រង់​នោះ ពីព្រោះ ទង្វើ​នេះ​វា​បាន​កើតមក និង​កប់​នៅក្នុង​ខ្លួន​មនុស្សម្នាក់ៗ តាំងពី​ពេលដែល​ពួកគេ​មានកំណើត​មកម្ល៉េះ។ ភាព​ចង់​មានបាន គំនិត​ស្រឡាញ់​គ្នាឯង​ជាង​គ្នា​គេ ភាពមិនស្មោះត្រង់១០០%នៅក្នុង​ខ្លួន អាច​ត្រូវ​កាត់បន្ថយ​បាន តាមរយៈ​ការបណ្តុះបណ្តាល ឬ​តាមរយៈ​សំណាញ់​ច្បាប់។

ម្យ៉ាងទៀត កត្តា​ដែល​អាច​កាត់បន្ថយ​ទង្វើ​ទាំងអស់នេះ​បានល្អ​បំផុត​នោះ គឺ​មនុស្ស​គ្រប់រូប​ដែល​ប្រកាសថា ខ្លួន​ស្អប់ខ្ពើម​សកម្មភាព​អាក្រក់​ទាំងនេះ ត្រូវតែមាន​ភាពស្មោះត្រង់​ពិតប្រាកដ​ចេញពី​បេះដូង ពោលគឺ​ចៀសវាង ការ​ស្រែកកោកៗ ប្រឆាំង​អំពើពុករលួយ ស្អប់ខ្ពើម​ទង្វើ​បក្សពួកនិយម ស្អប់ខ្ពើម​សកម្ម​ភាពមិនស្មោះត្រង់ តែ​ព្រម​ពេល​ជាមួយគ្នា ខ្លួនឯង​ផ្ទាល់​បែរជា​ប្រព្រឹត្តិ​អំពើ​ទាំងនេះ​ទៅវិញ។

ឧទាហរណ៍​ជាក់ស្តែង​នាពេល​កន្លងមក​បានបង្ហាញ​ថា អង្គការ​ខ្លះ ក្រុមហ៊ុន​ខ្លះ និង​ក្រសួង​មន្ទីរ​ខ្លះ ជ្រើសរើស​តែ​កូនចៅ និង​បក្សពួក​របស់ខ្លួន​តែប៉ុណ្ណោះ។
សរុបសេចក្តី​មក ដើម្បី​លុបបំបាត់​អំពើ​ទាំងបី​ខាងលើនេះ​ប្រកបដោយ​ប្រសិទ្ធិភាព អ្នក​ស្រែក អ្នក​ស្អប់ អំពើ​មិនល្អ​នេះ ត្រូវ​សម្អាត​ខ្លួនឯង​ជាមុនសិន។ អ្នក​ស្តីបន្ទោស​គេ ត្រូវ​ក្រឡេកមើល​ខ្លួនឯង​ជាមុនសិន ហើយ​ចោទ​ជា​សំណួរ​ថា តើ​ខ្លួនឯងបាន​សម្អាត​ខ្លួនឯង បាន​ស្អាត​ហើយ​ឬ​នៅ? ៕

   រក្សាសិទ្ធិដោយ thmeythmey.com  
ព័ត៌មានចម្រុះ
1 hrs - 331
បទយកការណ៍
  ​កោះកុង​៖ ការ​បោះចោល​សំរាម​ចូលក្នុង​ទឹកសមុទ្រ បាន​ក្លាយជា​ក្តី​ព្រួយបារម្ភ​របស់​ពលរដ្ឋ និង​យុវជន​ដែល​ស្រឡាញ់​បរិស្ថាន​។ ច្រាំង​សមុទ្រ​ក្នុង​ខេត្តកោះកុង មាន​សំរាម​យ៉ាងច្រើន​អណ្តែត​នៅក្រោយ​ភោជនីយដ្ឋាន​នានា បានធ្វើ​ឲ្យ​ខ្ស​ល់​បរិសុទ្ធ ក្លាយជា​ខ្...
2 hrs - 293
  ​ប្រជាជន​កូរ៉េខាងត្បូង​បន្ត​បាតុកម្ម​រយៈពេល ៦​សប្តាហ៍​ជាប់​គ្នា​ដើម្បី​ដាក់​សម្ពាធ​ឲ្យ​ប្រធានាធិបតី​ដែល​រួបរឹត​ដោយ​រឿងអាស្រូវ ប៉ាក ហ្គឺ​ន​ហេ ចុះ​ចេញពី​តំណែង​ផង​។ ការបន្ត​បាតុកម្ម​នេះ​ស្រប​ពេលដែល សមាជិកសភា​បក្សប្រឆាំង​កំពុង​ស្វះស្វែងរ​ករក​វិធី...
2 hrs - 743
ពីនេះ ពីនោះ
  ​គ្រប់​បុគ្គល​ទាំងអស់ មិន​ថា ជា​ជនជាតិ​ណា​ទេ សុទ្ធតែ​ចង់​ទទួលបាន​តំណែង​ខ្ពស់ ក្រោយពី​បំពេញ​កិច្ចការ​អ្វីមួយ​ក្នុង​រយៈពេល​ណាមួយ​។ តាម​ការសង្កេត បុគ្គល​មួយចំនួន​ប្រាថ្នា​ចង់បាន​តំណែង​ជាមួយនឹង​ការទទួលខុសត្រូវ​ខ្ពស់ ជាមួយនឹង​បន្ទុក​ការងារ​បន្ថែម​...
2 hrs - 747
  ​លោកតា​វ័យ​៨៥​ឆ្នាំ​មកពី​រាជា​ធានី​ភ្នំពេញ​បានមក​ដល់​គោលដៅ​យ៉ាង​ជោគជ័យ​លើ​ការ​ជិះ​កង់​ចម្ងាយ​១១៧​គីឡូម៉ែត្រ​នា​ព្រឹត្តិការណ៍​ការប្រកួតប្រណាំង​កង់​ដើម្បី​កុមារ​អង្គរ​ប្រចាំឆ្នាំ​២០១៦ ដែល​ធ្វើឡើង​ក្នុង​ទឹកដី​អង្គរ ខេត្តសៀមរាប ដែល​ទើប​បញ្ចប់​កាល...
3 hrs - 1344
  ​ស្ត្រី​ជនជាតិ​កាណាដា​ឈ្មោះ Lois Olsen បាន​ត្រូវ​ឆ្នោត​រង្វាន់​ធំ​ដែលមាន​ចំនួន​៥០​លាន​ដុល្លារ​កាណាដា (​ប្រមាណ​៣៨​លាន​ដុល្លារ​អាមេរិក​) កាលពី​ខែវិច្ឆិកា​កន្លងមក​។ ប៉ុន្តែ គាត់​ត្អូញត្អែរថា ខ្លួន​ដូចជា​ចាស់​ពេក​ហើយ​ក្នុងការ​សោយសុខ​លើ​មហា​សំណាង​...

02 Dec 2016

ចំនួនអ្នកចូលទស្សនា
​​​​​​​​​​
  ថ្ងៃនេះ 102,629 
  ចូលអានអត្ថបទថ្ងៃនេះ 114,799 
  ពីម្សិលមិញ 105,321 
  ចូលអានអត្ថបទម្សិលមិញ 119,626 
  ខែមុន 6,076,570 
  សរុបក្នុងឆ្នាំ២០១៦ 81,317,776 
ថ្មីៗចាប់ផ្តើមដំណើរការ ថ្ងៃទី ០១ ខែ មេសា ឆ្នាំ ២០១២