ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ នៃគម្រោងផ្សារទំនើប ព្រីនស៍ សឃ្វែរ (ហៅថា Prince Square) បានប្រារព្ធឡើងយ៉ាងអធិកអធម នៅអគារពហុមុខងារព្រីនស៍ ហូល ឌីង គ្រុប នារសៀលថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២១។ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, លោក Cliff Koh អភិបាលប្រតិបត្តិនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប, លោក Khong Weng Fook អភិបាលមិនប្រតិបត្តិនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប, លោក Steven Wang នាយកប្រតិបត្តិនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប, តំណាងក្រុមហ៊ុនម៉ាកល្បីៗ, អ្នកសារព័ត៌មាន និងអ្នកជំនាញក្នុងវិស័យអចលនទ្រព្យជាច្រើនរូបទៀត បានចូលរួមក្នុងពិធីនេះ ដើម្បីជាសក្ខីភាពនៃពេលវេលាដ៏អស្ចារ្យនេះ។
សក្ខីភាពនៃភាពរុងរឿង នៅក្នុងពិធីនោះ លោក Steven Wang នាយកប្រតិបត្តិនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានថ្លែងអំណរគុណចំពោះភ្ញៀវកិត្តិយស ដែលបានចូលរួមជាសក្ខីភាព នៅក្នុងព្រឹត្តិការណ៍ដ៏ឱឡារិកនេះ។ លោក Steven Wang បានបន្តថា ក្នុងនាមជាអ្នកចូលរួម ក្នុងបុព្វហេតុជំរុញដំណើរការនគរូបនីយកម្ម និងទំនើបភាវូបនីយកម្មនៅកម្ពុជា ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប តែងតែប្រកាន់ខ្ជាប់ នូវគោលការណ៍ “ផ្តល់សេវាកម្មដល់ប្រទេសកម្ពុជា កសាងប្រទេសកម្ពុជា និងតបស្នងដល់ប្រទេសកម្ពុជា” ព្រមទាំងបន្តអភិវឌ្ឍខ្លួនលើទឹកដីនេះ។
លោក Steven Wang បានបន្តថា Prince Square គឺជាផ្នែកដ៏សំខាន់មួយ នៃផែនការអាជីវកម្មរបស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប។ លោក Steven Wang បន្ថែមថា៖ «ក្នុងនាមជាក្រុមហ៊ុនអភិវឌ្ឍន៍របស់គម្រោងនេះ យើងបានវិនិយោគធនធានមនុស្ស និងធនធានសម្ភារជាច្រើន តាំងពីដំណាក់កាលដំបូងនៃការធ្វើផែនការ ហើយទាក់ទងនឹងប្រតិបត្តិការនិងការគ្រប់គ្រងអាជីវកម្ម យើងក៏មានផងដែរនូវគំរូអាជីវកម្ម និងក្រុមប្រតិបត្តិការអាជីវកម្មជំនាញលំដាប់កំពូលលើពិភពលោក»។
តាមលោក Wang ក្នុងនាមជាមជ្ឈមណ្ឌលពាណិជ្ជកម្មមួយ ដែលមានផែនការនាំមុខគេ និងទាន់សម័យបំផុតនោះ គម្រោង Prince Square បានទទួលការចាប់អារម្មណ៍ពីគ្រប់មជ្ឈដ្ឋាន ចាប់តាំងពីគម្រោងត្រូវបានបង្កើតឡើងមកម្ល៉េះ។ លោក Steven Wang បន្ថែម៖ «ថ្នាក់ដឹកនាំនៃសាលារាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធ បានផ្តល់ការគាំទ្រយ៉ាងខ្លាំង ក្នុងកំឡុងពេលសាងសង់ ដែលធ្វើឲ្យគម្រោងនេះ អាចទទួលបានជោគជ័យនិងសម្រេចតាមគម្រោងផែនការយ៉ាងរលូន។ ការទទួលបានជោគជ័យលើប្រតិបត្តិការអាជីវកម្មរបស់គម្រោង Prince Square ជាដំណើរការរយៈពេលវែងមួយ ហើយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការនេះគ្រាន់តែជាជំហានដំបូងប៉ុណ្ណោះ។ យើងសង្ឃឹមថា នៅក្នុងដំណើរការប្រតិបត្តិការអាជីវកម្មនាពេលខាងមុខ យើងនឹងអាចទទួលបាននូវការគាំទ្រពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ព្រមទាំងស្ថាប័នពាក់ព័ន្ធផងដែរ»។
លោក Steven Wang រំពឹងថា Prince Square និងក្រុមហ៊ុនដៃគូសហការជាយុទ្ធសាស្ត្រទាំងអស់ អាចបំពេញគុណសម្បត្តិឲ្យគ្នាទៅវិញទៅមក អាចចែករំលែកនូវធនធាន និងស្វែងរកការអភិវឌ្ឍរួមគ្នា ដើម្បីទទួលបានសមិទ្ធផលដ៏គាប់ប្រសើរ និងធ្វើឲ្យ Prince Square ក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់កំពូលនៅភ្នំពេញ និងជាចំណុចកំណើនវិនិយោគថ្មី ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា។
ក្នុងពិធីនេះលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានកោតសរសើរយ៉ាងខ្លាំង ចំពោះសមត្ថភាពផ្នែកហិរញ្ញវត្ថុ របស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ក៏ដូចជាពិធីចុះហត្ថលេខា របស់គម្រោង Prince Square នេះផងដែរ។ សម្រាប់ លោក ឃួង ស្រេង Prince Square គឺជាគម្រោងពាណិជ្ជកម្មដំបូងរបស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ដូច្នេះការនាំចូលឧបករណ៍ទំនើបៗ ទាន់សម័យ និងការបើកអាជីវកម្ម ដែលមានការសម្រិតសម្រាំងផលិតផលម៉ាក់ល្បីៗលំដាប់ពិភពលោក ក្នុងគមោងផ្សារទំនើប Prince Square នេះ គឺជាជម្រើសអាជីវកម្មដ៏គាប់ប្រសើរ ដែលសមស្របបំផុត ទៅនឹងតម្រូវការ និងចំណង់ចំណូលចិត្ត របស់ប្រជាពលរដ្ឋក្នុងទីក្រុង ហើយក៏ជាយុទ្ធសាស្ត្រមួយ នៃការទាក់ទាញ កៀរគរចំនួនភ្ញៀវទេសចរអន្តរជាតិ និងវិនិយោគិនបរទេស ឱ្យចូលមកស្នាក់នៅ បណ្តាក់ទុន ធ្វើធុរកិច្ច នៅក្នុងប្រទេសកម្ពុជាកាន់តែច្រើនឡើង។
បើតាមលោកអភិបាលរាជធានីភ្នំពេញ ដើម្បីជាចលករជំរុញ និងគាំទ្រដល់ការវិនិយោគរបស់វិស័យឯកជន រដ្ឋបាលរាជធានីភ្នំពេញ ចូលរួមគាំទ្រ បង្កលក្ខណៈ ទទួលស្វាគមន៍ និងជំរុញលើកទឹកចិត្ត ចំពោះការបណ្តាក់ទុនវិនិយោគ ធ្វើអាជីវកម្ម-សេវាកម្មស្របច្បាគ្រប់ប់ប្រភេទ ជាពិសេសការពង្រឹងសហគ្រិនភាព កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ការបើកទូលាយបរិយាកាសវិនិយោគឱ្យកាន់តែមានភាពល្អប្រសើរ ប្រកបដោយភាពទាក់ទាញ និងផ្តល់ទំនុកចិត្តខ្ពស់ជូនដល់ធុរជន
និងសហគ្រិនទាំងអស់ ស្របតាមក្របខណ្ឌពាណិជ្ជកម្មសកល សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងពង្រីកសក្តានុពលថ្មីៗ ប្រកបដោយគុណវុឌ្ឍិខ្ពស់។
ក្រៅពីស្វាគមន៍ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការគម្រោងផ្សារទំនើប Prince Square នេះ លោក ឃួង ស្រេង ក៏ជឿជាក់ដែរថា ដំណើរការអាជីវកម្មរបស់ក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប ទទួលបានអតិថិជនច្រើន មានការនិយមចូលចិត្ត ពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ព្រមទាំងបន្តពង្រីកអាជីវកម្មថ្មីៗរបស់ខ្លួនបន្ថែមទៀត។
រួមគ្នាកសាងភាពរុងរឿងដ៏អស្ចារ្យ ពេលវេលាដ៏រំភើបបំផុតក្នុងពិធីនេះ បានមកដល់ហើយ នោះគឺការចុះហត្ថលេខា លើកិច្ចព្រមព្រៀងសហប្រតិបត្តិរវាងគម្រោង Prince Square និងក្រុមហ៊ុនដៃគូសហការម៉ាកល្បីៗ ដូចជា Adidas、Levi`s、Skechers、Nike SuperGood Sports、HUAWEI 、OPPO、Potato Corner、Dakasi、Panda Cake、Pizza Hut ក្រោមសក្ខីភាពរបស់ភ្ញៀវកិត្តិយសទាំងអស់ និងបានធ្វើការថតរូបជាក្រុមទុកជាអនុស្សាវរីយ៍។
" 5, 4, 3, 2, 1! " នៅពេលរាប់ថយក្រោយ លោក ឃួង ស្រេង និងគណៈគ្រប់គ្រងនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានចាក់ខ្សាច់មាសជាបណ្តើរ ហើយតួអក្សរ "Prince Square" ពណ៌មាស ក៏បានលេចរូបរាងឡើងជាបណ្តើរៗផងដែរ។ ក្នុងពេលវេលាដ៏វិសេសវិសាលនេះ កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ រវាងក្រុមហ៊ុនដៃគូសហការ និងPrince Square បានសម្រេចជាផ្លូវការ ដើម្បីរួមគ្នាបង្កើតជាអច្ឆរិយថ្មី នៃពាណិជ្ជកម្មនៅភ្នំពេញ។ ជាមួយគ្នានេះដែរ ក្រុមហ៊ុនម៉ាកល្បីៗជាច្រើនផ្សេងទៀត ដែលបានចូលរួមក្នុងពិធីនេះ ក៏បានបង្ហាញពីឆន្ទៈ ក្នុងការសហការ និងសង្ឃឹមថា អាចចូលរួមសហការជាមួយ Prince Square និងចូលរួមជាសក្ខីភាព នៃការអភិវឌ្ឍពាណិជ្ជកម្មនៅភ្នំពេញ។
បន្ទាប់ពីកម្មវិធីនេះត្រូវបានបញ្ចប់ ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ក៏បានរៀបចំនូវពិធីពិសាភោជនីយអាហារ សម្រាប់ភ្ញៀវកិត្តិយសទាំងអស់ នៅសួនច្បារលើអាកាស ជាន់ទី ៦ នៃអគារពហុមុខងារព្រីនស៍ ហូល ឌីង គ្រុប ដែលមានទាំងការសម្តែង របស់ក្រុមតន្ត្រីពិសេស រួមជាមួយនិងស្រាសំប៉ាញផងដែរ។ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ នៃគម្រោងផ្សារទំនើប Prince Square បានបញ្ចប់ទៅដោយជោគជ័យ ក្រោមបរិយាកាសដ៏រីករាយ និងការសម្តែងតន្ត្រីដ៏អស្ចារ្យ។
Prince Square មជ្ឈមណ្ឌលពាណិជ្ជកម្មដ៏អស្ចារ្យនៅភ្នំពេញ
គម្រោង Prince Square មានទំហំសរុប 35000 ម៉ែត្រការ៉េ ដែលមានផែនការសាងសង់ជាផ្សារទំនើបកម្ពស់ ៤ ជាន់ និងជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ដោយរួមបញ្ចូលនូវផ្សារទំនើបខ្នាតធំ រោងកុនអន្តរជាតិ ក្លិបហាត់ប្រាណ ភោជនីយដ្ឋានអន្តរជាតិ សួនកម្សាន្តកុមារ និងហាងសម្លៀកបំពាក់ទាន់សម័យ។ល។ ដោយមានក្រុមការងារជំនាញ សម្រាប់ប្រតិបត្ដិការគ្រប់គ្រង និងមានគំរូអាជីវកម្មលំដាប់កំពូលលើពិភពលោក រួមនឹងការសហការជាមួយក្រុមហ៊ុនម៉ាកល្បីៗ Prince Square នឹងក្លាយជាផ្សារទំនើប ដែលមានកេរ្តិ៍ឈ្មោះល្បីបំផុតនៅភ្នំពេញ។
ការទទួលបានជោគជ័យ នៃពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការនៃគម្រោងផ្សារទំនើប Prince Square ជាសញ្ញាសម្គាល់នូវការបោះជំហានដ៏ធំមួយទៀត ក្នុងការឆ្ពោះទៅរកការបើកសម្ពោធជាផ្លូវការ របស់គម្រោង Prince Square។ នាថ្ងៃខាងមុខ Prince Square នឹងសហការជាមួយដៃគូរបស់ខ្លួន ដើម្បីរួមគ្នាបង្កើតនូវគោលដៅអាជីវកម្មកាន់តែធំ និងសម្រេចភាពជោគជ័យ ក្នុងការបង្កើនប្រាក់ចំណេញ ក៏ដូចជាផ្តល់ទីតាំងថ្មីមួយ សម្រាប់ការធ្វើដំណើរ និងទិញទំនិញរបស់ប្រជាជនក្នុងទីក្រុងភ្នំពេញ។
(អត្ថបទពាណិជ្ជកម្ម)