ការស្រាវជ្រាវថ្មីបានបង្ហាញថា ការធ្វើលំហាត់ប្រាណច្រើនជាងមួយម៉ោងជារៀងរាល់ថ្ងៃអាចបន្ថយហានិភ័យនៃការកើតជំងឺមហារីកសុដន់លើស្ត្រី។
ទោះបីជាប្រភេទនៃដុំសាច់ដែលស្ត្រីមានឥទ្ធិពលទៅលើការធ្វើលំហាត់ប្រាណប៉ុណ្ណាដែលអាចជួយ, ការស្រាវជ្រាវ៣៧បានរកឃើញថា ការធ្វើលំហាត់ប្រាណជាទៀងទាត់គឺមានប្រយោជន៍ ចំពោះស្ត្រី គ្រប់វ័យ និងទំហំទាំងអស់។
ម៉ាធូ ប៊ូនីញ៉ូល (Matheiu Boniol) បាននិយាយថា នេះគឺជាការស្រាវជ្រាវ ទាំងអស់ដែល បាន មើលពីទំនាក់ទំនងរវាងការធ្វើលំហាត់ប្រាណ និងហានិភ័យនៃជំងឺមហារីកសុដន់ដែលត្រូវបាន ពិនិត្យ ដូចនេះយើងជឿជាក់ថា លទ្ធផលនៃការវិភាគរបស់យើងគឺមានលទ្ធផលមួយត្រឹមត្រូវ។
អ្នកស្រាវជ្រាវបានវិភាគលើការស្រាវជ្រាវដែលទាក់ទងទៅលើស្ត្រីជាង៤លាននាក់។ នៅពេលដែល បានប្រៀបធៀបជាមួយនឹងស្ត្រីដែលបានធ្វើលំហាត់ប្រាណនោះ, អ្នកដែលធ្វើលំហាត់ប្រាណ ច្រើន បំផុត បានថយចុះហានិភ័យនៃជំងឺមហារីកសុដន់របស់ពួកគេដល់ទៅ១២%។
ការស្រាវជ្រាវបានលើកឡើងថា លំហាត់ប្រាណបានបន្ថយហានិភ័យនៃជំងឺមហារីកសុដន់ចំពោះ ស្ត្រី បើមិនមើលពីអាយុ និងសន្ទស្សន៍នៃទម្ងន់ខ្លួនរបស់ពួកគេ។ អ្នកស្រាវជ្រាវបានសរុបថា អត្ថប្រយោជន៍ នៃការធ្វើលំហាត់ប្រាណមិនត្រូវបានបង្កឡើងដោយការស្រកទម្ងន់តែមួយមុខ ឬការធ្វើលំហាត់ប្រាណ នៅអាយុក្មេងនោះទេ។
វេជ្ជបណ្ឌិត ហីឡារី ដុបសាន់ (Hilary Dobson) បាននិយាយថា ការស្រាវជ្រាវទាំងនេះ គឺ សំខាន់ សម្រាប់គ្រប់ស្ត្រីទាំងអស់។ ខណៈពេលដែលចលនការនៃប្រសិទ្ធភាពនៃការធ្វើលំហាត់ ប្រាណនៅតែមិនទាន់ច្បាស់, ការវិភាគបានផ្តល់អោយស្ត្រីនូវការជម្រុញយ៉ាងពិតប្រាកដដើម្បី បង្កើនការធ្វើលំហាត់ប្រាណ។
ការធ្វើលំហាត់ប្រាណបានសម្គាល់ឃើញថា ការធ្វើលំហាត់ប្រាណត្រូវបានគេស្គាល់ថាជួយ ការពារប្រឆាំងនឹងទម្រង់នៃជំងឺមហារីកដទៃទៀត និងជំងឺបេះដូងផងដែរ។
បន្ថែមពីលើជំងឺមហារីក ដែលរួមមានប្រភេទនៃការកាចសាហាវនៃជំងឺមហារីក, អាចត្រូវបានការពារ ដោយការធ្វើលំហាត់ប្រាណនោះ គួរតែលើកទឹកចិត្តអោយអភិវឌ្ឍទីក្រុងដែលជម្រុញអោយជិះកង់ និងដើរអោយបានច្រើន, បង្កើត និងជម្រុញអោយធ្វើលំហាត់ប្រាណអោយបានច្រើន។
Boniol បាននិយាយថា វាមានតម្លៃថោក, យុទ្ធសាស្ត្រសាមញ្ញដើម្បីបន្ថយហានិភ័យនៃជំងឺ ដែល មានតម្លៃថ្លៃទៅវិញ ទាំងការថែទាំសុខភាព និងទៅអ្នកជំងឺ និងគ្រួសាររបស់អ្នកជំងឺ។
ការស្រាវជ្រាវបានសម្គាល់ឃើញថា ការព្យាបាលដោយអរម៉ូនឆ្លើយតបទៅនឹងប្រសិទ្ធភាព នៃការធ្វើ លំហាត់ប្រាណ។ ពួកគេបានចង្អុលបង្ហាញថា ការកើនឡើងចំនួននៃស្ត្រីនឹងនៅតែទទួលបាន ប្រយោជន៍ពីការធ្វើលំហាត់ប្រាណបន្ថែម៕