ពីនេះ ពីនោះ
សុខភាព
ចង់ឱ្យ​ស្បែក​ភ្លឺ​មែន​ទេ​? អាហារ​៥​ប្រភេទ​នេះ​អាចជួយ​បាន​…
29, Jan 2021 , 6:59 pm        
រូបភាព
​ស្បែក​ភ្លឺ​ថ្លា និង​មាន​សុខភាព​ល្អ​របស់​ស្ត្រី ដែល​បរិភោគ​ផ្លែឈើ និង​ផ្លែឈើ​ស្រស់ៗ គឺ​ពិតជា​ទាក់ទាញ​ជាង​ស្បែក​ក្លែងក្លាយ​។ សាកល្បង​អាហារសម្រន់​ទាំងនេះ​ដែល​នឹង​ជួយ​ឱ្យ​ស្បែក​របស់​អ្នក​ស្រស់ស្អាត​ពី​ខាងក្នុង​។​

 
-​ការ៉ុត​
​វា​ផ្ទុក​សារធាតុចិញ្ចឹម និង​វីតាមីន A និង C បូករួម​ទាំង​មាន​លក្ខណៈ​ប្រឆាំងនឹង​ការ​រលាក​ផងដែរ​
 
-​ប៉េងប៉ោះ​
​ក៏​ផ្ទុក​ទៅដោយ​សារធាតុ​លី​កូ​ប៉ែន ដែលជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ដែល​ប្រឆាំងនឹង​ការបំផ្លាញ​រ៉ាឌីកាល់​សេរី​។ ប៉េងប៉ោះ​ជួយ​បញ្ចៀស​ការបំផ្លាញ​ស្បែក​របស់​អ្នក​ដោយ​ពន្លឺព្រះអាទិត្យ​។​
 
-​ស្លឹក​បៃតង​
​បន្លែ​ដូចជា ស្ពៃ ខាត់ណា និង​ប្រូ​ខូ​លី ក៏​ផ្ទុក​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​ជាតិ​ដែក​ផងដែរ ដែល​ត្រូវបាន​គេ​បង្ហាញថា​ជួយ​ក្នុងការ​ធ្វើចរាចរ​ឈាម​។​
 
-​ដំឡូង​ផ្អែម​
​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ carotenoids, ដំឡូងជ្វា​ក៏​ផ្ទុក​ទៅដោយ​ជាតិ​កូ​ឡា​ជែ​ន និង​ជួយ​បំប៉ន​វីតាមីន​សេ​។​
 
-​ត្រសក់ផ្អែម​
​មាតិកា​ទឹក​ខ្ពស់​នៅក្នុង​ផ្លែ​ត្រសក់ផ្អែម​នេះ​ជួយ​ឱ្យ​ស្បែក​មាន​សំណើម​ក្នុង​ខ្លួន​ខណៈ​អាស៊ីត​ហ្វូ​លិ​ក​ជួយ​បង្កើត​កោសិកា​ឡើងវិញ​ដើម្បីឱ្យ​ស្បែក​មើលទៅ​ស្រស់ថ្លា​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com