ពីនេះ ពីនោះ
សុខភាព
ថ្នាំ​ហឺត​អាច​បង្កើន​ហានិភ័យ​នៃ​ការ​គេង​មិន​ដកដង្ហើម​
29, Jan 2021 , 8:59 pm        
រូបភាព
​ការស្រាវជ្រាវ​ថ្មីៗ​បាន​បង្ហាញថា ថ្នាំ​ដែល​ត្រូវបាន​គេ​ប្រើ​ជាទូទៅ​ក្នុងការ​គ្រប់គ្រង​ជំងឺហឺត អាច​បង្កើន ហានិភ័យ​នៃ​បញ្ហា​នៃ​ការ​គេង​ធ្ងន់ធ្ងរ​ក្នុងចំនោម​មនុស្ស​មួយចំនួន​។​
 
​វេជ្ជបណ្ឌិត មី​ហា​ឡា ថេ​អូ​ដូ​រ៉េ​ស្គុយ (Mihaela Teodorescu) ជា​សាស្ត្រាចារ្យ​ខាង​ផ្នែក វេជ្ជសាស្ត្រ​នៅ​សាកល វិទ្យាល័យ​វេជ្ជសាស្ត្រ Wisconsin បាន​និយាយថា ថ្នាំ corticosteroids ដែល​ប្រើ​ដោយ​ការ​ហឺត​អាច​ជម្រុញអោយមាន​ការ​គេង​មិន​ដកដង្ហើម​ក្នុងចំនោម​អ្នក​ជំងឺហឺត​។​
 
​ចំពោះ​ការ​គេង​មិន​ដកដង្ហើម​, ការដកដង្ហើម​ឈប់​មួយ​ភ្លែត​ណាមួយ​អំឡុងពេល​គេង​, រយៈពេល​ពីរ ឬ​បី​វិនាទី ឬ​នាទី​។ ចំពោះ​ប្រភេទ​ទូទៅ​បំផុត​នៃ​ការ​គេង​មិន​ដកដង្ហើម​, ផ្លូវ​ខ្យល់​ក្លាយជា​ស្ទះ ឬ​ត្បៀត​អំឡុងពេល​គេង​។ ប្រសិនបើ​មិន​ព្យាបាល​ទេនោះ​, ការ​គេង​មិន​ដកដង្ហើម​អាច​បង្កើន​ហានិភ័យ​នៃ​ការឡើង​សម្ពាធ​ឈាម​, ការ​គាំងបេះដូង​, ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល និង​បញ្ហា​ដទៃទៀត​។​
 
​នៅក្នុង​ការស្រាវជ្រាវ​ថ្មី​, បុរស និង​ស្ត្រី​១៨​នាក់​ដែល​ត្រូវបាន​គេ​វាយតម្លៃ​នោះ កំពុងតែ​ប្រើ​ថ្នាំ corticosteroid ដោយ​ការ​ហឺត ១.៧៦០​មីក្រូ​ក្រាម​ក្នុង​មួយថ្ងៃ​។​អ្នកស្រាវជ្រាវ​បាន​តាមដាន​បុរស និង​ស្រី្ត​ចំពោះ​ការប្រើប្រាស់​នៃ​ភាព​រួម​តូច​នៃ​ផ្លូវដង្ហើម​ខាងលើ​អំឡុងពេល​គេង និង​មុខងារ​នៃ​អណ្តាត​របស់​ពួកគេ​។ អ្នកជំងឺ​៣​នាក់​មាន​បរិមាណ​ខ្លាញ់​នៅ​នឹង​បំពង់ក​របស់​ពួកគេ​ដែល​ត្រូវបាន​វាស់​ដោយ MRI ដែល​បាន​រកឃើញ​ពី​ការប្រមូលផ្តុំ​នៃ​ខ្លាញ់​ត្រង់​តំបន់​នៃ​ក ដែល​អាច​នាំអោយ​រួម​តូច​ផ្លូវ​ខ្យល់​។​
 
Teodorescu បាន​និយាយថា អ្នកជំងឺ​ទាំងអ់ស​មានការ​ប្រែប្រួល​អណ្តាត​របស់​ពួកគេ និង​ភាព​ដដែល​នូវ​ផ្លូវ​ខ្យល់​ជាមួយនឹង​ការ​គេង​មិន​ដកដង្ហើម​។ Teodorescu បាន​និយាយថា អ្នកជំងឺ​ទាំងនោះ​ត្រូវបាន​ប៉ះពាល់​ច្រើនជាង​អ្នកជំងឺ​ដទៃទៀត​។ គាត់​បាន​បន្ថែមថា រឹតតែ​មានតម្លៃ​គឺ​អ្នកជំងឺ​ដែលមាន​អាយុ​លើសពី​៣០​ឆ្នាំ​, បុរស និង​អ្នក​ដែល​ជំងឺហឺត​ត្រូវបាន​គ្រប់គ្រង​មិនល្អ​នៅពេល​ចាប់ផ្តើម​នៃ​ការស្រាវជ្រាវ​។​
 
Teodorescu បានសម្រេច​ចិត្ត​ស្រាវជ្រាវ​ពី​ឥទ្ធិពល​នៃ​ថ្នាំ corticosteroids ក្រោយពី​គាត់​បាន​រកឃើញថា ការ​គេង​មិន​ដកដង្ហើម គឺ​ងាយ​កើតមាន​ក្នុងចំនោម​អ្នក​ដែលមាន​ជំងឺហឺត​ធ្ងន់ធ្ងរ​។​
 
​ការស្រាវជ្រាវ​ត្រូវបាន​ចេញផ្សាយ​នៅក្នុង Journal of Clinical Sleep Medicine​។​
 
​គាត់​បាន​និយាយថា ប្រសិនបើ​អ្នក​ដែលមាន​ជំងឺហឺត ត្រូវបាន​គេ​ប្រាប់ថា ពួកគេ​ស្រមុក​, ពួកគេ​គួរតែ​ទៅ​ជួបនឹង​គ្រូពេទ្យ​អំពី​ភាព​ដែល​អាចទៅរួច​នៃ​ការ​គេង​មិន​ដកដង្ហើម​នេះ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com