ជាតិ
សេដ្ឋកិច្ច
EuroCham និង GIZ ជំរុញ​អ្នក​ធុរកិច្ច​នៅ​កម្ពុជា​ឱ្យ​ប្រកួតប្រជែង​ប្រកបដោយ​ក្រមសីលធម៌​
30, Jan 2021 , 6:29 pm        
រូបភាព
(​ស្តាំ​)​លោក Frank Jattke ប្រធាន​ក្រុមការងារ​អាស៊ាន​នៃ​GIZ, លោក ផាន អូន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ក​.​ប​.​ប និង លោក Denis St-Marie នាយក​ប្រតិបត្តិ​នៃ​EuroCham​។
(​ស្តាំ​)​លោក Frank Jattke ប្រធាន​ក្រុមការងារ​អាស៊ាន​នៃ​GIZ, លោក ផាន អូន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ក​.​ប​.​ប និង លោក Denis St-Marie នាយក​ប្រតិបត្តិ​នៃ​EuroCham​។
​ភ្នំពេញ​៖ សភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​កម្ពុជា (EuroCham) រួមទាំង​ទីភ្នាក់ងារ​កិច្ចសហប្រតិបត្តិការ​អា​ល្លឺ​ម៉​ង (GIZ) បាន​ជំរុញ​និង​លើកកម្ពស់​ដល់​ធុរជន​ទាំងឡាយ ដែល​ធ្វើ​ធុរកិច្ច​នៅ​កម្ពុជា ឱ្យមាន​ភាព​ប្រកួតប្រជែង​ដោយ​ក្រមសីលធម៌ ដើម្បី​បញ្ជៀ​ស​ផលប៉ះពាល់​ចំពោះ​អ្នកប្រើប្រាស់​។

 
​ការដាក់ចេញ​នូវ​ច្បាប់​ស្តីពី «​កិច្ចការពារ​អ្នកប្រើប្រាស់​» របស់​អគ្គនាយក​ការពារ​អ្នកប្រើប្រាស់  កិច្ច​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​.) នៃ​ក្រសួងពាណិជ្ជកម្ម គឺ​បាន​ការពារ​សុខភាព​អ្នកប្រើប្រាស់ និង​ធានា​នូវ​ការអនុវត្ត​មិនល្អ​នានា​ចំពោះ​អតិថិជន​ពី​សំណាក់​ក្រុមហ៊ុន​នីមួយៗ​។ បើតាម​លោក Denis St-Marie នាយក​ប្រតិបត្តិ​នៃ​EuroCham នៅក្នុង​វេទិកា​នៃ​កិច្ចពិភាក្សា​ជាមួយ​ភាគី​ពាក់ព័ន្ធ​ស្តីពី​៖«​កិច្ចការពារ​អ្នកប្រើប្រាស់​ការជំរុញ និង​លើកកម្ពស់​ការធ្វើ​ធុរកិច្ច​ប្រកបដោយ​ក្រមសីលធម៌​នៅ​កម្ពុជា ពិសេស​ការការពារ​អតិថិជន​របស់​អ្នក​» នា​ព្រឹក​ថ្ងៃ​២៨​មករា  EuroCham គឺមាន​ទិសដៅ​សំខាន់​ក្នុង​ការជួយ​អភិវឌ្ឍ​កម្ពុជា ដោយ​មានការ​ទឹកចិត្ត ជំរុញឱ្យមាន​ដៃគូ​ធុរកិច្ច​ល្អជា​មួយ​កម្ពុជា​។ 


 
EuroCham បាន​សហការ​យ៉ាង​ជិត​សិទ្ធ ជាមួយ​វិស័យ​ឯកជន ហើយ​ក៏បាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុង​ការបង្កើត​គណៈកម្មកា​រ​ការពារ​អ្នកប្រើប្រាស់​។ លោក Denis St-Marie និយាយ​ដូច្នេះ​៖«​យើង​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​របស់​យើង ហើយនឹង​ផ្តល់នូវ​តម្លាភាព និង​យុទ្ធ​ការ​ដំណោះ​ស្រោ​យ​បណ្តឹង​ផ្សេងៗ រវាង​អ្នកប្រើប្រាស់ និង​ក្រុមហ៊ុន​»​។​
 
​ជាមួយគ្នានេះ លោក Frank Jattke ប្រធាន​ក្រុមការងារ​អាស៊ាន​នៃ​ទីភ្នាក់ងារ​កិច្ចសហប្រតិបត្តិការ​អា​ល្លឺ​ម៉​ង (GIZ) បាន​លើកឡើងថា អ្នក​ធុរកិច្ច ត្រូវ​យល់​ឱ្យបាន​ច្បាស់​អំពី​ការប្រកួតប្រជែង​ប្រកបដោយ​ក្រមសីលធម៌​ចំពោះ​អ្នកប្រើប្រាស់​។ លោក​បាន​បន្ថែមថា ធុរកិច្ច​ទាំងឡាយ​ដែល​ផ្តល់នូវ​សេវាកម្ម​ដ៏​ល្អ គឺ​មិន​ត្រឹម​ជួយ​អ្នក​ដល់​ប្រើប្រាស់​នោះទេ  តែ​ថែមទាំង​បាន​ពង្រីក​ទីផ្សារ ដោយ​ផ្អែកលើ​កត្តា​តម្រូវការ​ជាក់លាក់​របស់​អតិថិជន​។ 
 
​ច្បាប់​ស្តីពី​«​កិច្ចការពារ​អ្នកប្រើប្រាស់​»​របស់​កម្ពុជា បានអនុម័ត​ចុងក្រោយបង្អស់​នៅក្នុង​តំបន់​អាស៊ាន​។ លោក ផាន អូន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ក​.​ប​.​ប របស់​ក្រសួងពាណិជ្ជកម្ម បាន​លើកឡើងថា ការបង្កើត​ច្បាប់​នេះ​ឡើង បាន​ទាក់ទាញ​នូវ​ការយកចិត្តទុកដាក់​ក្នុងការ​សហប្រតិបត្តិកា​រ​នៅ​កម្ពុជា ដែល​ទាក់ទង​នឹង​ការលើកកម្ពស់​ការយល់​ដឹង​, ការលើកកម្ពស់​នូវ​ការអនុវត្ត​ច្បាប់​, ការលើកកម្ពស់​ក្នុងការ​ការពារ​អ្នកប្រើប្រាស់​របស់​ក្រសួងពាណិជ្ជកម្ម​ដែលមាន​អគ្គនាយកដ្ឋាន​ក​.​ប​.​ប ជា​អ្នកអនុវត្ត​ផ្ទាល់​។ 


 
​ច្បាប់​ស្តីពី​«​កិច្ចការពារ​អ្នកប្រើប្រាស់​» នៅ​កម្ពុជា បានអនុម័ត​ឱ្យប្រើ​ប្រាស់​កាលពី​ថ្ងៃទី​២​វិច្ឆិកា ឆ្នាំ​២០១៩ ក្នុង​គោលបំណង​ធានា​ការការពារ​អ្នកប្រើប្រាស់ ពី​ការប្រកួតប្រជែង​របស់​ធុរជន​។ លោក ផាន អូន បាន​បញ្ជាក់ថា តាមរយៈ​ច្បាប់​ស្តីពី​«​កិច្ចការពារ​អ្នកប្រើប្រាស់​»​នេះ គឺ​តម្រូវឱ្យ​ធុរជន​គោរព​ច្បាប់​វិធានការ​របស់​ច្បាប់ ដើម្បី​ការពារ​សិទ្ធិ និង​ផលប្រយោជន៍​អ្នកប្រើប្រាស់ ហើយ​ថែមទាំង​បង្កើន​ភាពជឿ​ង​ជាក់​សម្រាប់​អ្នកប្រើប្រាស់ ចំពោះ​ក្រុមហ៊ុន​៕ 



Tag:
 EuroCham
  GIZ
  ច្បាប់​កិច្ចការពារ​អ្នកប្រើប្រាស់​
© រក្សាសិទ្ធិដោយ thmeythmey.com