ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
១ថ្ងៃ ញ៊ាំត្រសក់ ១ផ្លែ ហើយអ្នកនឹងទទួលបានភាពភ្ញាក់ផ្អើលទាំងនេះ
01, Oct 2023 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
ត្រសក់ គឺជាបន្លែមួយប្រភេទដែលទទួលបានការពេញនិយមនិងសម្បូរណាស់ដែរក្នុងប្រទេសកម្ពុជា។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះបីភាគច្រើននៃពួកយើងឧស្សាហ៍ទទួលទានបន្លែនេះ ប៉ុន្តែប្រហែលជាមិនធ្លាប់ចាប់អារម្មណ៍អំពីអត្ថប្រយោជន៍ដ៏ប្រសើររបស់វាចំពោះសុខភាពឡើយ។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីផលវិជ្ជមានគួរឱ្យភ្ញាក់ផ្អើលនៃការទទួលទានត្រសក់ ៖

 
១. សុខភាពសសៃឈាមបេះដូងនឹងមានលក្ខណៈប្រសើរឡើង
ត្រសក់មានផ្ទុកប៉ូតាស្យូម, ម៉ាញ៉េស្យូម និងវីតាមីន K ដែលជាសារធាតុចិញ្ចឹមចាំបាច់សម្រាប់រក្សាភាពប្រក្រតីនៃមុខងាររបស់ប្រព័ន្ធសសៃឈាមបេះដូង។ វីតាមីន K ដើរតួនាទីសំខាន់ណាស់ក្នុងការបង្កកឈាម និងគ្រប់គ្រងកម្រិតនៃជាតិកាល់ស្យូមក្នុងឈាម។ ការថយចុះទាបពេកនូវកម្រិតនៃជាតិម៉ាញ៉េស្យូមនិងប៉ូតាស្យូមផ្សារភ្ជាប់នឹងហានិភ័យនៃបញ្ហាសម្ពាធឈាមឡើងខ្ពស់។ ការទទួលទានត្រសក់ជាប្រចាំក៏អាចកាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូលមិនល្អបានផងដែរ។
 
២. កម្រិតនៃជាតិស្ករក្នុងឈាមនឹងត្រូវបានគ្រប់គ្រងឱ្យកាន់តែប្រសើរ
ត្រសក់មានផ្ទុកសមាសធាតុ phenolic, flavonoids និងtriterpenes ដែលអាចជួយគ្រប់គ្រងកម្រិតនៃជាតិស្ករក្នុងឈាមបានយ៉ាងប្រសើរ។
 
៣. ឆ្អឹងនឹងកាន់តែរឹងមាំ
ត្រសក់មានផ្ទុកវីតាមីន K និងកាល់ស្យូមដែលសុទ្ធតែចាំបាច់សម្រាប់ពង្រឹងសុខភាពឆ្អឹង។

៤. កម្ចាត់ជាតិពុលក្នុងរាងកាយ
ត្រសក់មានលក្ខណៈសម្បត្តិជួយបន្សាបជាតិពុលពីក្នុងរាងកាយតាមបែបធម្មជាតិ។ ដូច្នេះការទទួលទានត្រសក់ជាប្រចាំពិតជាអាចជួយកម្ចាត់ជាតិពុលផ្សេងៗពីថ្លើមនិងពោះវៀនបានយ៉ាងប្រសើរ។ ជាលទ្ធផលអ្នកនឹងទទួលបានសុខភាពកាន់តែប្រសើរ។
 
៥. ទប់ស្កាត់ស្បែកជ្រីវជ្រួញ
អ្វីដែលអ្នកត្រូវធ្វើ គឺចិតសំបកត្រសក់ធំ ១ ផ្លែ រួចកិនត្រសក់ឱ្យម៉ដ្ឋ បន្ទាប់មកដាក់ក្នុងស្បៃស្អាតពូតយកទឹកត្រសក់ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ បន្ទាប់មកប្រើប្រាស់ដុំសំឡីជ្រលក់ក្នុងទឹកត្រសក់ រួចផ្ដិតៗលើផ្ទៃមុខ។ ទុកចោលសម្រាប់រយៈពេល ៣០ នាទី សឹមលាងសម្អាតចេញ។
 
៦. សុខភាពមាត់ធ្មេញនឹងកាន់តែប្រសើរឡើង
ត្រសក់មានផ្ទុកសារធាតុ molybdenum និង fluoride ដែលជួយជួសជុលនិងទប់ស្កាត់ធ្មេញដង្កូវស៊ី ឬពុកបាន។ កាល់ស្យូមក្នុងផ្លែត្រសក់ចាំបាច់សម្រាប់ពង្រឹងភាពរឹងមាំនៃធ្មេញ។
 
៧. បញ្ចុះសម្ពាធឈាម
សម្ពាធឈាមឡើងខ្ពស់បង្កហានិភ័យនៃជំងឺគួរអោយព្រួយបារម្ភជាច្រើន។ ប៉ុន្តែកុំបារម្ភ! ត្រសក់មានផ្ទុកសម្បូរទៅដោយជាតិសសៃ ប៉ូតាស្យូម និងម៉ាញ៉េស្យូម ដែលជួយរក្សាកម្រិតត្រឹមត្រូវនៃជាតិសូដ្យូមទប់ស្កាត់បញ្ហាសម្ពាធឈាមឡើងខ្ពស់។

៨. ស្រកទម្ងន់ដែលលើសឆាប់រហ័ស
នោះក៏ព្រោះតែត្រសក់មានផ្ទុកសម្បូរទៅដោយជាតិសសៃនិងជាតិទឹកខ្ពស់ដែលជួយអោយឆាប់ឆ្អែត 
ហើយមានអារម្មណ៍ឆ្អែតបានយូរទប់ស្កាត់ការទទួលទានច្រើនលើសកម្រិត។ ម្យ៉ាងវិញទៀតត្រសក់គ្មានផ្ទុកជាតិខ្លាញ់និងកាឡូរីដែលនាំអោយកើនទម្ងន់ឡើយ។
 
៩. កាត់បន្ថយហានិភ័យនៃជំងឺមហារីក
ត្រសក់មានផ្ទុកសារធាតុ Fisetin ដែលមានលក្ខណៈសម្បត្តិប្រឆាំងជំងឺមហារីកនិងការរលាកក្នុងរាងកាយដែលផ្សារភ្ជាប់នឹងហានិភ័យនៃជំងឺសាហាវៗផ្សេងៗផងដែរ។ 
 
១០. ការរំលាយអាហារមានលក្ខណៈប្រសើរឡើង
ត្រសក់មានផ្ទុកសម្បូរទៅដោយជាតិសសៃនិងជាតិទឹកដែលជួយក្នុងការរំលាយអាហារ។ វីតាមីនផ្សេងៗក្នុងត្រសក់ក៏ជួយ​​​អោយមុខងារនៃប្រព័ន្ធរំលាយអាហារកាន់តែមានលក្ខណៈល្អប្រសើរផងដែរ។ការរួមបញ្ចូលត្រសក់ក្នុងរបបអាហារជួយសម្រួលចលនាពោះវៀនទប់ស្កាត់បញ្ហាគួរអោយព្រួយបារម្ភជាច្រើន។
 
១១. ពង្រឹងសុខភាពសាច់ដុំ
ត្រសក់មានផ្ទុកសារធាតុ silica ជួយរក្សាសុខភាពល្អប្រសើរនៃជាលិកាភ្ជាប់ ឬសាច់ដុំរឹងមាំ ពិសេសនៅពេលទទួលទានជាប្រចាំ។
 
១២. ពង្រឹងសុខភាពសក់ និងកាត់បន្ថយបញ្ហាសក់ជ្រុះ
វីតាមីន B ក្នុងត្រសក់មានអត្ថប្រយោជន៍ណាស់សម្រាប់ស្បែកក្បាលនិងសុខភាពសក់។ត្រសក់ក៏ជាប្រភពដ៏ប្រសើរនៃសារធាតុបាយអូទីន សារធាតុ riboflavin សារធាតុ niacin វីតាមីន B5 វីតាមីន B6 និងវីតាមីន C ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការលូតលាស់សក់ ទប់ស្កាត់បញ្ហាសក់ជ្រុះ ហើយឆាប់ស្កូវផងដែរ៕

ត្រួតពិនិត្យដោយ៖ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com