COVID-19
ជាតិ
សង្គមជាតិ
ពលករ​ខ្មែរ​មកពី​ថៃ​២​នាក់​ទៀត បានជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​-១៩
08, Feb 2021 , 10:17 am        
រូបភាព
មណ្ឌលចត្តាឡីស័កមួយកន្លែង នៅខេត្តបន្ទាយមានជ័យ (រូបពីរដ្ឋបាលខេត្តបន្ទាយមានជ័យ)
មណ្ឌលចត្តាឡីស័កមួយកន្លែង នៅខេត្តបន្ទាយមានជ័យ (រូបពីរដ្ឋបាលខេត្តបន្ទាយមានជ័យ)
​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​៨ ខែកុម្ភៈ បានប្រកាសថា ពលករ​ខ្មែរ​ជា​ស្ត្រី​២​នាក់​ទៀត ដែល​មកពី​ថៃ បានជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​-១៩​។

 
​ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា ពលករ​ខ្មែរ​ជា​ស្ត្រី​ទាំង​២​នាក់​នោះ គឺ​ម្នាក់ អាយុ​២៦​ឆ្នាំ ស្នាក់នៅ​ក្នុងភូមិ​បន្ទាយ​មានជ័យ ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ បាន​ត្រឡប់មក​កម្ពុជា នៅ​ថ្ងៃទី​១៧ ខែមករា ហើយ​ម្នាក់ទៀត មាន​អាយុ​៤០​ឆ្នាំ ស្នាក់នៅ​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានមក​កម្ពុជា​នៅ​ថ្ងៃទី​៦ ខែមករា​។ បច្ចុប្បន្ន​ពួកគេ​ទាំង​២​នាក់​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចាក​ចេញពី​មន្ទីរពេទ្យបង្អែក​ខេត្ត​បន្ទាយ​ជ័យ​ហើយ ក្រោយពី​បានធ្វើ​តេស្ត​ឃើញថា​អវិជ្ជមាន​ចំនួន​២​លើក​។ 
 
​គិត​ត្រឹម​ថ្ងៃទី​៨ ខែកុម្ភៈ​នេះ កម្ពុជា រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ៤៧៤​ករណី ដោយ​៤៥៦ បានជា​សះស្បើយ​វិញ ខណៈ​១៨​នាក់​ទៀត កំពុង​សម្រាក​ព្យាបាល​៕
 

Tag:
 ពលករ​
© រក្សាសិទ្ធិដោយ thmeythmey.com