ទម្លាប់​នៃ​ការ​ញ៉ាំ​ត្រី​អាច​បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​សុដន់​
ពីនេះ ពីនោះ
សុខភាព
ទម្លាប់​នៃ​ការ​ញ៉ាំ​ត្រី​អាច​បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​សុដន់​
08, Feb 2021 , 8:59 pm        
រូបភាព
​សេចក្តីរាយការណ៍​ថ្មី​បាន​បង្ហាញថា ការ​ញ៉ាំ​ខ្លាញ់ត្រី​ជាប្រចាំ​ដូចជា​ត្រី​សា​ម៉ុង​, ត្រី​សា​ឌី​ន​ជាដើម អាចជួយ​បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​សុដន់​។​

 
​ត្រី​ទាំងនេះ​មាន​អាស៊ីត​ខ្លាញ់​មួយ​ប្រភេទ​ដែល​ត្រូវបាន​គេ​ស្គាល់​ថា n-3 polyunsaturated fatty acids (PUFAs)​។​
 
​ដូ​វ លី (Duo Li) ជា​សាស្ត្រាចារ្យ​ខាង​ផ្នែក​ចំណីអាហារ នៅ​សាកលវិទ្យាល័យ Zhejiang បាន​និយាយថា ការកើនឡើង​ការ​ញ៉ាំ n-3 PUFA មាន​ឥទ្ធិពល​ការពារ​ខ្ពស់​ចំពោះ​ជំងឺមហារីក​សុដន់​។​
 
​លី បាន​ពិនិត្យមើល​ការស្រាវជ្រាវ​២១​ផ្សេងគ្នា​ដែល​បាន​មើល​ពី​ការ​ញ៉ាំ​ត្រី និង​អាស៊ីត​ខ្លាញ់ PUFAs​។ ការស្រាវជ្រាវ​បាន​រាប់បញ្ចូល​លើ​ស្ត្រី​ជាង​៨០០.០០០​នាក់​នៅក្នុង​សហរដ្ឋអាមេរិក​, អ៊ឺរ៉ុប និង​អាស៊ី និង​២០.០០០​ករណី​នៃ​ជំងឺមហារីក​សុដន់​។ ការតាមដាន​មាន​ភាពប្រែប្រួល​ចន្លោះ​ពី​៤​ឆ្នាំ ទៅ​២០​ឆ្នាំ​។​
 
​ការស្រាវជ្រាវ​ថ្មី​ត្រូវបាន​ចេញផ្សាយ​នៅក្នុង​កាសែត BMJ​។​
 
​ត្រី​រួមមាន​ប្រភេទ​ទូទៅ​នៃ PUFAs ដែល​ត្រូវបាន​ពាក់ព័ន្ធ​ទៅនឹង​ព័ត៌មាន​ទៅក្នុង​ខួរក្បាល​, ជួយ​រក្សា​សកម្មភាព​របស់​សរសៃ​ឈាម និង​ប្រព័ន្ធ​ភាពស៊ាំ​។ អាស៊ីត​ខ្លាញ់​ក៏​ត្រូវបាន​ផ្សារភ្ជាប់​ជាមួយនឹង​អត្ថប្រយោជន៍​សុខភាព​ដទៃទៀត ដូចជា​បន្ថយ​ហានិភ័យ​នៃ​បញ្ហា​បេះដូង​ជាដើម​។​
 
​ការស្រាវជ្រាវ​ថ្មីៗ​នេះ​បានបង្ហាញ​ពី​លទ្ធផល​អំពី​ឥទ្ធិពល​ការពារ​នៃ​អាស៊ីត​ខ្លាញ់ PUFAs ដែល​ត្រូវបាន​រកឃើញ​នៅក្នុង​ត្រី និង​ហានិភ័យ​នៃ​ជំងឺមហារីក​សុដន់​។ ដូចនេះ លី​បានសម្រេច​ធ្វើការ​វិភាគ​លើ​លទ្ធផល​នៃ​ការស្រាវជ្រាវ​ទាំង​២១​ពីមុន​ម្តងទៀត​។​
 
​នៅក្នុង​ការវិភាគ​រប​ស់គា​ត់​, ការ​ញ៉ាំ​ប្រភេទ​អាស៊ីត​ខ្លាញ់ PUFAs ប៉ុន្តែ​មិន​ញ៉ាំ​ត្រី​ទាំងមូល​នោះទេ ត្រូវបាន​ផ្សារភ្ជាប់​ជាមួយនឹង​ការថយចុះ​ហានិភ័យ​។ ស្ត្រី​ដែល​ញ៉ាំ​អាស៊ីត​ខ្លាញ់ PUFAs ខ្ពស់ មានការ​ថយចុះ​១៤%​នៃ​ហានិភ័យ​នៃ​ជំងឺមហារីក​សុដន់​។ ការស្រាវជ្រាវ​បាន​រកឃើញថា ការ​ញ៉ាំ​អាស៊ីត​ខ្លាញ់​០,១​ក្រាម​ក្នុង​មួយថ្ងៃ អាច​បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​សុដន់​បាន​៥%​។​
 
​ដូចនេះ តើ​ត្រី​ប៉ុន្មាន​ដែល​អ្នក​គួរ​ញ៉ាំ​នោះ​? លី​បាន​និយាយថា ខ្លាញ់ត្រី​មួយ ឬ​ពីរ​ក្បាល​នៃ​ត្រី​ចំពោះ​មនុស្ស​ម្នាក់​ក្នុង​មួយ​សប្តាហ៍​ត្រូវបាន​គេ​ណែនាំ​។​
 
​លី​បាន​និយាយថា គាត់​មិនអាច​ពន្យល់​ជាមួយនឹង​ការផ្សារភ្ជាប់​គ្នា​រវាង​អាស៊ីត​ខ្លាញ់ PUFAs និង​ការថយចុះ​ហានិភ័យ​នៃ​ជំងឺមហារីក​សុដន់​នោះទេ​។ ក្នុងចំនោម​ភាព​ដែល​អាចទៅរួច​ដទៃទៀត​, គាត់​បាន​លើកឡើងថា អាស៊ីត​ខ្លាញ់​អាចជួយ​រក្សា​សកម្មភាព​នៃ​មូ​លេ​គុល​ដែល​ពាក់ព័ន្ធ​នឹង​ការលូតលាស់​កោសិកា និង​ការ​រាលដាល​នៃ​កោសិកា​មហារីក​។​
 
​វេជ្ជបណ្ឌិត ស្តេ​ហ្វា​នី បឺ​រ​នី​ក (Stephanie Bernik) ជា​ប្រធាន​ផ្នែក​វះកាត់​ជំងឺមហារីក​នៅ​មន្ទីរពេទ្យ Lenox Hill បាន​និយាយថា ទោះបីជា​ចំនួន​នៃ​ស្ត្រី​ក្នុងការ​ស្រាវជ្រាវ​មាន​ទំហំ​ធំ​ក៏ពិតមែន​, ប៉ុន្តែ​ការផ្សារភ្ជាប់​គ្នា​បាន​រកឃើញ​ចន្លោះ​ពី​ការ​ញ៉ាំ​អាស៊ីត​ខ្លាញ់ និង​ការថយចុះ​ហានិភ័យ​នៃ​ជំងឺមហារីក​សុដន់​នោះ គឺ​មិន​បង្ហាញ​ជាហេតុ និង​ផល​នោះទេ​។​
 
​អ្នកស្រាវជ្រាវ​ដទៃទៀត​បាន​និយាយថា បន្ថែម​ពីលើ​ការ​ញ៉ាំ​អាស៊ីត​ខ្លាញ់ត្រី​, ទម្លាប់​នៃ​ការធ្វើ​លំ​ហាត់ប្រាណ​ក៏​ផ្តល់​អត្ថប្រយោជន៍​នៃ​ការថយចុះ​ហានិភ័យ​នៃ​ជំងឺមហារីក​សុដន់​ផងដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com