COVID-19
អន្តរជាតិ
អ្នក​កើត​កូ​វីដ​-១៩ ឡើងដល់​ជាង​១០៧​លាន​នាក់ ដោយ​ស្លាប់​ជាង​២,៣៣​លាន​នាក់​
09, Feb 2021 , 10:48 am        
រូបភាព
​តួលេខ​អ្នក​ឆ្លង​កូ​វីដ​-១៩ លើ​ពិភពលោក ឡើងដល់​ជាង​១០៧​លាន​នាក់​ហើយ ដោយ​គិត​ត្រឹម​ថ្ងៃទី​៩ ខែកុម្ភៈ នេះ ដែល​ក្នុងនោះ​មាន​ស្លាប់​ជាង​២,៣៣​លាន​នាក់ និង​សះស្បើយ​ជិត​៧៩​លាន​នាក់​។ ហូ​ឡង់​ជា​ប្រទេស​ទី​២១ ដែលមាន​ករណី​ឆ្លង​លើសពី​១​លាន​។​

 
​ក្នុងចំណោម​អ្នក​ឆ្លង​ជាង​១០៧​លាន​នាក់ សហរដ្ឋអាមេរិក​មាន​ជាង​២៧,៧​លាន ឥណ្ឌា​ជាង​១០,៨៤​លាន ប្រេ​ស៊ី​ល​ជាង​៩,៥៥​លាន រុស្ស៊ី​ជាង​៣,៩៨​លាន ចក្រភព​អង់គ្លេស​ជាង​៣,៩៥​លាន និង​បារាំង​ជាង​៣,៣៤​លាន​។​
 
​អេ​ស្ប៉ា​ញ​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​៧ ដោយមាន​ជាង​២,៩៨​លាន បន្ទាប់មក​អ៊ីតាលី​ជាង​២,៦៤​លាន តួ​ក​គី​ជាង​២,៥៣​លាន អាល្លឺម៉ង់​ជាង​២,២៩​លាន និង​កូ​ឡុំ​ប៊ី​ជាង​២,១៦​លាន​។​
 
​អា​ហ្ស​ង់​ទីន​ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​១២ ដោយមាន​ជាង​១,៩៨​លាន បន្ទាប់មក ម៉ិ​ក​ស៊ិ​កជាង​១,៩៣​លាន ប៉ូឡូញ​១,៥៥​លាន អាហ្វ្រិក​ខាងត្បូង​១,៤៧​លាន អ៊ីរ៉ង់​១,៤៧​លាន អ៊ុយ​ក្រែ​ន​ជាង​១,២៤​លាន ប៉េ​រូ​ជាង​១,១៩​លាន ឥណ្ឌូណេស៊ី​ជាង​១,១៦​លាន ឆេ​កជាង​១,០៣​លាន និង​ហូ​ឡង់​ជាង​១​លាន​។​
 
​កា​ដា​ណា មាន​ជាង​៨០​ម៉ឺន​ករណី ព័រ​ទុយ​ហ្គា​ល់ ស៊ី​លី រូ​ម៉ា​នី បែលហ្ស៊ិក មាន​ជាង​៧០​ម៉ឺន​ករណី អ៊ីស្រាអែល និង​ជា​អ៊ីរ៉ាក់​ជាង​៦០​ម៉ឺន​ករណី ខណៈ​ស៊ុយអែត ប៉ា​គី​ស្ថាន ហ្វីលីពីន បង់​ក្លា​ដែ​ស និង​ស្វី​ស សុទ្ធ​តែមាន​ជាង​កន្លះ​លាន​ករណី​ដូចៗ​គ្នា​។​
 
​ក្នុងចំណោម​អ្នកស្លាប់​ជាង​២,៣៣​លាន​នាក់ សហរដ្ឋអាមេរិក​មាន​ជា​៤៧​ម៉ឺន​នាក់ ប្រេ​ស៊ី​ល​ជាង​២៣​ម៉ឺន​នាក់ ម៉ិ​ក​ស៊ិ​កជាង​១៦​ម៉ឺន​នាក់ ឥណ្ឌា​ជាង​១៥​ម៉ឺន​នាក់ ចក្រភព​អង់គ្លេស​ជាង​១១​ម៉ឺន​នាក់ អ៊ីតាលី​ជាង​៩​ម៉ឺន​នាក់ បារាំង​ជិត​៨​ម៉ឺន​នាក់ និង​រុស្ស៊ី​ជាង​៧,៧​ម៉ឺន​នាក់​។​
 
​ប្រទេស​ផ្សេងទៀត​ដែលមាន​ករណី​ស្លាប់​ពី​ជាង​៦​ម៉ឺន​នាក់ ចុះទៅ​ជាង​១​ម៉ឺន​នាក់ មាន​អាល្លឺម៉ង់ អេ​ស្ប៉​ញ អ៊ីរ៉ង់ កូ​ឡុំ​ប៊ី អា​ហ្ស​ង់​ទីន អាហ្វ្រិក​ខាងត្បូង ប៉េ​រូ ប៉ូឡូញ ឥណ្ឌូណេស៊ី តួ​ក​គី អ៊ុយ​ក្រែ​ន បែលហ្ស៊ិក កាណាដា ស៊ី​លី រូ​ម៉ា​នី ឆេ​ក អេ​ក្វា​ឌ័​រ ហូ​ឡង់ ព័រ​ទុយ​ហ្គា​ល់ ហុង​គ្រី អ៊ីរ៉ាក់ ស៊ុយអែត ប៉ា​គី​ស្ថាន ហ្វីលីពីន និង​បូ​លី​វី​៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com