កម្ពុជា បន្ត​ចុះ​ត្រជាក់​មួយ​សប្ដាហ៍​ទៀត​
ជាតិ
ពីនេះ ពីនោះ
កម្ពុជា បន្ត​ចុះ​ត្រជាក់​មួយ​សប្ដាហ៍​ទៀត​
10, Feb 2021 , 7:59 am        
រូបភាព
​ដោយ​៖ ស៊ុ​ល រ៉​វី​

​ភ្នំពេញ​៖ តាម​ការព្យាករណ៍​អំពី​ស្ថានភាព​អាកាសធាតុ របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម កម្ពុជា នឹង​ទទួលរង​ឥទ្ធិពល​ពី​ខ្យល់​ត្រជាក់​ក្ដៅ វិលវល់ ពី​រយៈកម្ពស់​មក​ផ្ទៃដី (Inversion Mass Wind) នៅ​ថ្ងៃទី​១០-១១ កុម្ភៈ​។ ចំណែក​ថ្ងៃទី​១២-១៦ ខែកុម្ភៈ កម្ពុជា នឹងរង​ឥទ្ធិពល​ពី​ទ្រនុង​សម្ពាធ​ខ្ពស់ ប៉ា​ស៊ី​ហ្វី​ក​។ ស្ថានភាព​បែបនេះ ធ្វើ​ឲ្យ​បណ្ដា​ខេត្ត​ក្នុងប្រទេស នឹងមាន​ភ្លៀង​ខ្សោយ និង​អាកាសធាតុ​ត្រជាក់​។​


​យោងតាម​ការព្យាករណ៍​របស់​ក្រសួង​ធនធានទឹក ចាប់ពី​ថ្ងៃទី​១០-១១ កុម្ភៈ នៅតាម​បណ្ដា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្ដាល មាន​សីតុណ្ហភាព​អប្បបរមា​រង្វង់​១៩ ទៅ​២២​អង្សា​សេ​។ សីតុណ្ហភាព​អតិបរមា​រង្វង់​៣១ ដល់​៣៤​អង្សា​សេ និង​មាន​ភ្លៀង​ខ្សោយ នៅ​តំបន់​ទំនាប​ភាគ​ពាយ័ព្យ និង​តំបន់​ភាគខាងត្បូង​។ ចំពោះ​ថ្ងៃទី​១២-១៦ កុម្ភៈ សីតុណ្ហភាព​អប្បបរមា​រង្វង់​១៦ ទៅ​១៩​អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា​រង្វង់​៣៨ ដល់​៣១​អង្សា​សេ នៅពេល​ព្រឹក​អាកាសធាតុ​ត្រជាក់​បង្គួរ​។​
 
​ដោយឡែក​នៅ​បណ្ដា​ខេត្ត ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន នៅ​ថ្ងៃទី​១០ និង​ថ្ងៃទី​១១ កុម្ភៈ សីតុណ្ហភាព​អប្បបរមា​រង្វង់​១៨ ទៅ​២១​អង្សា​សេ សីតុណ្ហភាព​អតិបរមា​រង្វង់​៣០ ទៅ​៣៣​អង្សា​សេ និង​មាន​ភ្លៀង​ខ្សោយ នៅ​ខ្ពង់រាប​ឦសាន និង​ខាងកើត​។ រីឯ​ថ្ងៃទី​១២ ដល់​ថ្ងៃទី​១៦ កុម្ភៈ សីតុណ្ហភាព​អប្បបរមា​រង្វង់​១៥ ទៅ​១៨​អង្សា​សេ​។ សីតុណ្ហភាព​អប្បបរមា​រង្វង់​២៨ ទៅ​៣១​អង្សា​សេ នៅពេល​ព្រឹក​អាកាសធាតុ​ត្រជាក់​បង្គួរ​។​
 
​ក្រសួង​ធនធានទឹក បន្តថា តំបន់​មាត់សមុទ្រ ពីថ្ងៃ​ទី​១០-១១ កុម្ភៈ សីតុណ្ហភាព​អប្បបរមា​រង្វង់ ២០ ទៅ​២៣​អង្សា​សេ សីតុណ្ហភាព​អតិបរមា​រង្វង់​២៩ ទៅ​៣២​អង្សា​សេ និង​មាន​ភ្លៀង​ខ្សោយ​។ នៅ​ថ្ងៃទី ១២ ដល់​ថ្ងៃទី​១៦ កុម្ភៈ សីតុណ្ហភាព​អប្បបរមា​រង្វង់​១៨ ទៅ​២១​អង្សា​សេ សីតុណ្ហភាព​អតិបរមា​រង្វង់​២៩ ទៅ​៣២​អង្សា​សេ នៅពេល​ព្រឹក​អាកាសធាតុ​ត្រជាក់​បន្តិច​។ 
 
​ក្រសួង​ធនធានទឹក​អំពាវនាវ ដល់​ពលរដ្ឋ ពិសេស​កងទ័ព​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក ខ្ពង់រាប​ភាក​ខាងជើង និង​ទំនាប​ភាគ​ពាយ័ព្យ សូម​បង្កើន​ការយកចិត្តទុកដាក់រ​ក្សា​សុខភាព ចំពោះ​អាកាសធាតុ​ត្រជាក់ នៅ​តំបន់​ទាំងនេះ​នាពេល​ព្រឹក​៕
 
 
 

Tag:
 ThmeyThmey25
  អាកាសធាតុ​
  ត្រជាក់​
  ក្រសួង​ធនធានទឹក និង​ឧតុនិយម​
© រក្សាសិទ្ធិដោយ thmeythmey.com