ពីនេះ ពីនោះ
សុខភាព
គ្រាប់​ផ្លែឈើ​ដែល​ល្អ​ចំពោះ​សុខភាព​រាងកាយ​
11, Feb 2021 , 6:59 am        
រូបភាព
​ការបន្ថែម​គ្រាប់​ផ្លែឈើ​ទៅក្នុង​របប​អាហារ​ប្រចាំថ្ងៃ​របស់​អ្នក​គឺជា​ជម្រើស​ដ៍​ល្អ​មួយ​សម្រាប់​បេះដូង​របស់​អ្នក ហើយ​វា​អាច​បន្ទាប​ហានិភ័យ​នៃ​ជំងឺ​បេះដូង​ទៀតផង​។ គ្រាប់​ផ្លែឈើ​សម្បូរ​ទៅដោយ​ជាតិ​ខ្លាញ់​ដែលមាន​អ៊ី​ត្រូ​ហ្សែ​ន​តិច (unsaturated fats) ដែលជា​ជាតិ​ខ្លាញ់​ល្អ​ជួយ​លាង​សម្អាត​សរសៃឈាម​របស់​អ្នក​និង​ជួយ​ឲ្យ​ពោះវៀនធំ​មានដំណើរ​ល្អ​។ បន្ថែម​ពីលើ​នេះ​ទៀត​គ្រាប់​ផ្លែឈើ​សម្បូរ​ទៅដោយ​ជាតិ​សរសៃ​ដែល​ជួយ​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ឆ្អែត​បានយូរ​ជាង​អាហារសម្រន់​ផ្សេងទៀត​។ បើទោះបីជា​គ្រាប់​ផ្លែឈើ​ទាំងអស់​សុទ្ធ​តែមាន​សារសំខាន់​ចំពោះ​សុខភាព​របស់​អ្នក​ក៏ដោយ ប៉ុន្តែ​កម្រិត​នៃ​សារធាតុចិញ្ចឹម​របស់​វា​មាន​ខុសៗ​គ្នា​។​

 
​ខាងក្រោម​នេះ​គឺជា​គ្រាប់​ផ្លែឈើ​ដែល​ល្អ​បំផុត​សម្រាប់​អ្នក​៖
 
​គ្រាប់​អាល់​ម៉ុ​ន (almonds)៖​គ្រាប់​អាល់​ម៉ុ​ន​សម្បូរ​ទៅដោយ​ម៉ាញេស្យូម​ប៉ូ​តា​ស្យូ​ម​និង​វីតាមីន​E​។ វា​មាន​ផ្ទុក​ជាតិ​ខ្លាញ់​ដែល​មិនល្អ​ក្នុង​កម្រិត​ទាប​ហើយ​ជួយ​ឲ្យ​ពោះវៀនធំ​មានដំណើរ​ការល្អ​។​
​គ្រាប់ Walnuts៖ គ្រាប់ Walnuts គឺជា​គ្រាប់​ផ្លែឈើ​ដ៏​ល្អ​ដែល​អ្នក​អាច​បន្ថែម​ទៅក្នុង​របប​អាហារ​ប្រចាំថ្ងៃ​របស់​អ្នក ព្រោះ​វា​សម្បូរ​ទៅដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣​។ អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ នេះ​ជួយ​សម្រួល​សុខភាព​បេះដូង​និង​មានគុណ​សម្បត្តិ​ក្នុងការ​កាត់បន្ថយ​ការ​រលាក​ហើម​ដែល​ជួយ​កាត់បន្ថយ​ការធ្វើ​ទុក​នៃ​ជំងឺហឺត​និង​ជំងឺ​សន្លាក់​។​
 
​គ្រាប់ Pecans៖ គ្រាប់ Pecans គឺជា​គ្រាប់​ផ្លែឈើ​ដែល​សម្បូរ​ទៅដោយ​សារធាតុចិញ្ចឹម​ដែល​អ្នក​បន្ថែម​ទៅក្នុង​អាហារ​ប្រចាំថ្ងៃ​របស់​អ្នក ដើម្បី​បង្កើន​កម្រិត​នៃ​ការ​ទទួលទាន​វីតាមីន​និង​សារធាតុ​ខនិជ​ជាង ១៩​ប្រភេទ​។ សារធាតុចិញ្ចឹម​ដែលមាន​ក្នុង​គ្រាប់ Pecans មានដូចជា​ស័ង្កសី​, ម៉ាញេស្យូម​, វីតាមីន​E និង​A, ទង់ដែង​, ប៉ូ​តា​ស្យូ​ម​, និង​វីតាមីន​B​។ វា​ជួយ​កាត់បន្ថយ​កូ​លេ​ស្តេ​រ៉ុល​និង​ជួយ​សម្អាត​សរសៃឈាម​។​
 
​គ្រាប់ស្វាយចន្ទី​៖ គ្រាប់ស្វាយចន្ទី​គឺជា​គ្រាប់​ផ្លែឈើ​ដែលមាន​ជាតិ​ខ្លាញ់​ទាប​បំផុត​។ វា​សម្បូរ​ទៅដោយ​សារធាតុ​ទង់ដែង​និង​ស័ង្កសី​ដែលជា​សារធាតុចិញ្ចឹម​ដ៏​សំខាន់​សម្រាប់​រា​ង្គ​កាយ​របស់​អ្នក​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com