ពីនេះ ពីនោះ
សុខភាព
ផឹកទឹក​អាចជួយ​បង្កើន​សមត្ថភាព​ខួរក្បាល​របស់​អ្នក​?
13, Feb 2021 , 6:59 am        
រូបភាព
​ជាការ​ពិត​ខួរក្បាល​របស់​យើង​ម្នាក់ៗ គឺ​ត្រូវការ​អុកស៊ីសែន ជាច្រើន ដើម្បី​ជួយ​អោយ​វា​មានដំណើរ​ការ ក្នុង​កម្រិត​មួយ​បាន​យ៉ាង​ល្អ ដូច្នេះ​ការផឹក​ទឹក​អោយបាន​ច្រើន គឺអាច​ប្រាកដ​បាន​ថា វា​នឹង​ជួយ​អោយ​ខួរក្បាល​របស់​អ្នក ទទួលបាន​នូវ​អ្វីៗ​ទាំងអស់ ដែល​វា​ត្រូវការ ។​

 
​លើសពីនេះ​ទៀត​ទៀត ការផឹក​ទឹក ក្នុង​មួយថ្ងៃ អោយបាន​ពី ៨ ទៅ ១០​កែវ អាចជួយ​បង្កើន​កម្រិត​នៃ​ការ បញ្ចេញ​សម្ត​ត្ថ​ភាព​ខាង​ផ្នែក​បញ្ញា​ស្មារតី របស់​អ្នក​បាន​ដល់ ៣០​ភាគរយ​។ តាម​ការសិក្សា​ស្រាវជ្រាវ​បាន​បង្ហាញថា ប្រសិនបើ​អ្នកមាន​ការបាត់បង់​ជាតិ​ទឹក ប្រហែល​ត្រឹមតែ ១​ភាគរយ​នៃ​ទម្ងន់​ដងខ្លួន​របស់​អ្នក នោះ​វា​ក៏​នឹង​អាច​កាត់បន្ថយ ដល់​សម្ត​ត្ថ​ភាព​នៃ​ការគិត​របស់​អ្នក​បាន​ផងដែរ ដូច្នេះ​ការរក្សា​កម្រិត​ជាតិ​ទឹក​ក្នុង​ខ្លួន​អោយបាន​ត្រឹមត្រូវ គឺ​ពិតជា​សារៈសំខាន់​បំផុត សម្រាប់​ការពង្រឹង​ដល់​លទ្ធភាព​នៃ​ការគិត និង សុខភាព​ផ្លូវចិត្ត​របស់​អ្នក ៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com