កីឡាជាតិ
កីឡាអន្តរជាតិ
Arsenal នាំ​មុខ​៧​ពិន្ទុ ខណៈ Deulofeu រក​គ្រាប់​បាល់​ឲ្យ Everton
01, Dec 2013 , 1:38 pm        
រូបភាព
ដោយ: ថ្មីៗ
កីឡាករ​ឆ្នើម​ប្រចាំ​ការ​ប្រកួត Aaron Ramsey បាន​ស៊ុត​បាល់​បញ្ចូល​ទី​​ពីរ​គ្រាប់​នៅ​ពេល​ប្រកួត​ជា​មួយ​នឹង​អតីត​ក្រុម​របស់​គេ ខណៈ​ដែល Arsenal បានផ្តួល Cardiff City ក្នុង​លទ្ធ​ផល ៣-០ កាល​ពី​ថ្ងៃ​សៅរ​ដើម្បី​រក្សា​ការ​នៅ​លើ​កំពូល​តា​រាង Premier League ជា​មួយ​នឹង​ការ​នាំ​មុខ​៧​​ពិន្ទុ​។



Ramsey បាន​រក​គ្រាប់​បាល់​បើក​ឆាក​ជា​មួយ​នឹង​ការ​តែត​បាល់​បញ្ចូល​ទី​យ៉ាង​ល្អ ហើយ​ក្រោយ​ពី​កីឡាករ​បម្រុង Mathieu Flamini បាន​បន្ថែម​គ្រាប់​បាល់​ទី​២ ខ្សែ​បម្រើ​អន្តរ​ជាតិ​វេលស៍​រូប​នេះ បាន​បំ​ពេញ​ជ័យ​ជម្នះ​របស់​ក្រុម​ក្នុង​នាទី​បន្ថែម​ដើម្បី​ធ្វើ​ឲ្យ​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​សរុប​​ក្នុង​លីក​របស់​គេ​ក្នុង​រដូវ​កាល​នេះ​កើន​ដល់​៨​គ្រាប់​។

ជ័យ​ជម្នះ​នេះ បាន​ធ្វើ​ឲ្យ​ក្រុម​របស់​លោក Arsene Wenger នាំ​មុខ​៧​ពិន្ទុ​លើ​​គ្រូ​ប្រែង​ដ៏​ប្រកៀក Liverpool និង Chelsea ដែល​សុទ្ធ​សឹង​ត្រូវ​លេង​នៅ​ថ្ងៃ​អាទិត្យ​នេះ ក៏​ដូច​ជា​ពី​លើ​ក្រុម Everton ដែល​បាន​ឡើង​ទៅ​​ឈរ​លេខ​៤​តាម​រយៈ​ការ​ផ្តួល​ក្រុម Stoke ៤-០ ដើម្បី​តាម​ស្មើ​ពិន្ទុ​ជា​មួយ​នឹង​ក្រុម Liverpool និង Chelsea​​។

លោក Wenger អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម Arsenal បាន​និយាយ​ថា៖ «វា​បង្ហាញ​ឲ្យ​អ្នក​ឃើញ​ពី​កម្រិត​ដែល Aaron Ramsey មាន​ការ​អភិ​វឌ្ឍន៍​​»​៕

លទ្ធ​ផល​កាល​ពី​ថ្ងៃ​សៅរ៍
ក្រប​ខ័ណ្ឌ Premier League

Aston Villa 0-0 Sunderland
Cardiff 0-3 Arsenal
Everton 4-0 Stoke
Norwich 1-0 Crystal Palace
West Ham 3-0 Fulham
Newcastle 2-1 West Brom

ក្រប​ខ័ណ្ឌ​អេ​ស្ប៉ាញ La Liga
Elche 0-2 Atlético Madrid
Celta de Vigo 3-1 Almería
Real Madrid 4-0 Real Valladolid
Espanyol 1-2 Real Sociedad

ក្រប​ខ័ណ្ឌ​អាល្លឺ​ម៉ង់ Bundesliga
1. FSV Mainz 05 1-3 Borussia Dortmund
1899 Hoffenheim 4-4 SV Werder Bremen
Bayer 04 Leverkusen 3-0 1. FC Nürnberg
Bayern Munich 2-0 Eintracht Braunschweig
Hertha BSC 0-0 FC Augsburg
FC Schalke 04 3-0 VfB Stuttgart

ក្រប​ខ័ណ្ឌ​អ៊ី​តាលី Serie A
Parma 1-1 Bologna
Genoa 1-1 Torino

ក្រប​ខ័ណ្ឌ​បារាំង League 1
St Etienne 4-0 Reims
Monaco 2-0 Rennes
Guingamp 1-0 Nantes
Lorient 3-0 Nice
Toulouse 5-1 Sochaux
Valenciennes 0-1 Lille

ប្រែសម្រួលដោយ ផេង សំណាង




© រក្សាសិទ្ធិដោយ thmeythmey.com