ជាតិ
ពីនេះ ពីនោះ
តើអ្នកធ្លាប់ប្រើប្រាស់ពាក្យ«បរិកប្បីដីធ្លី»ឬទេ? វាមានន័យដូចម្តេច?
17, Jul 2022 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ នេះ គឺជាពាក្យដែលពលរដ្ឋខ្មែរមិនសូវប្រើប្រាស់ឡើយ។ «បរិកប្បី» មានន័យជាភាសាអង់គ្លេសថា Speculator។ អ្នកចេះភាសាអង់គ្លេស ឆាប់យល់អត្ថន័យនេះជាង។ «បរិកប្បី»ត្រូវបានគេពន្យល់ថា គឺជាអ្នករកស៊ីដើម្បីចំណេញច្រើន។ ឧទាហរណ៍ថា «បរិកប្បីដីធ្លី» គឺស្មើនឹងពាក្យអង់គ្លេសថា Land Speculator។ Land Speculator ពេលខ្លះ ត្រូវបានគេបកប្រែជាភាសាខ្មែរដោយសាមញ្ញថា អ្នកក្រឡុក ឬបំប៉ោងហាងឆេងដីធ្លីដើម្បីកេងយកចំណេញច្រើនហួសហេតុ៕ ​​

 
 

© រក្សាសិទ្ធិដោយ thmeythmey.com