COVID-19
អន្តរជាតិ
អ្នក​ឆ្លង​កូ​វីដ​-១៩​លើ​ពិភពលោក មាន​ជាង​១១១​លាន​នាក់​ហើយ​
20, Feb 2021 , 2:38 pm        
រូបភាព
 
​ថ្មីៗ អន្តរជាតិ COVID-19
 
​អ្នក​ឆ្លង​កូ​វីដ​-១៩​លើ​ពិភពលោក ដោយ​គិត​ត្រឹម​ថ្ងៃ​សៅរ៍ ទី​២០ ខែកុម្ភៈ​នេះ មាន​ជាង​១១១​លាន​នាក់ ដែល​ក្នុងនោះ​ស្លាប់​ជាង​២,៤៦​លាន​នាក់ និង​សះស្បើយ​ជាង​៨៦​លាន​នាក់​។​
 
​សហរដ្ឋអាមេរិក មាន​អ្នក​ឆ្លង​ជាង​២៨,៦​លាន​នាក់​, ឥណ្ឌា​ជាង​១០,៩៧​លាន​នាក់​, ប្រេ​ស៊ី​ល​ជាង​១០,០៨​លាន​នាក់​, រុស្ស៊ី​ជាង​១,១៣​លាន​នាក់​, ចក្រភព​អង់គ្លេស​ជាង​៤,០៩​លាន​នាក់​, បារាំង​ជាង​៣,៥៦​លាន​នាក់ និង​អេ​ស្ប៉ា​ញ​ជាង​៣,១៣​លាន​នាក់​។​
 
​ប្រទេស​ដែលមាន​ករណី​ឆ្លង​លើស​ពីរលាន​នាក់ រួមមាន អ៊ីតាលី តួ​ក​គី អាល្លឺម៉ង់ កូ​ឡុំ​ប៊ី អា​ហ្ស​ង់​ទីន និង​ម៉ិ​ក​ស៊ិ​ក ខណៈ​បណ្តា​ប្រទេស​ដែលមាន​ជាង​១​លាន​ករណី មាន ប៉ូឡូញ អ៊ីរ៉ង់ អាហ្វ្រិក​ខាងត្បូង អ៊ុយ​ក្រែ​ន ប៉េ​រូ ឥណ្ឌូណេស៊ី ឆេ​ក និង​ហូ​ឡង់​។​
 
​ក្នុងចំណោម​ករណី​ស្លាប់​ជាង​២,៤៦​លាន​នាក់ សហរដ្ឋអាមេរិក​មាន​ជាង​៥០​ម៉ឺន​នាក់ ប្រេ​ស៊ី​ល​ជាង​២៤,៤៩​ម៉ឺន​នាក់​, ម៉ិ​ក​ស៊ិ​កជាង​១៧,៨៩​ម៉ឺន​នាក់​, ឥណ្ឌា​ជាង​១៥,៦២​ម៉ឺន​នាក់ និង​ចក្រភព​អង់គ្លេស​ជាង​១១,៩៩​ម៉ឺន​នាក់ ៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com