COVID-19
ជាតិ
សារមន្ទីរ និង​រោងភាពយន្ត នៅ​បន្ត​ដំណើរការ ប៉ុន្តែ​ក្រោម​ការ​រឹតបន្តឹង​វិធាន​សុវត្ថិភាព​
21, Feb 2021 , 11:39 am        
រូបភាព
សារមន្ទីរខេត្តពោធិ៍សាត់
សារមន្ទីរខេត្តពោធិ៍សាត់
ដោយ:
​ភ្នំពេញ​៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានចេញ​សេចក្ដីជូនដំណឹង ពី​ការពង្រឹង ការអនុវត្ត​វិធាន​សុវត្ថិភាព​ឱ្យបាន​តឹងរ៉ឹង​បំផុត នៅតាម​សារមន្ទីរ រោងភាពយន្ត រោង​សម្ដែង​សិល្បៈ​នានា​ក្នុងប្រទេស​កម្ពុជា ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ព្រឹត្តិការណ៍​២០​កុម្ភៈ​។



​ទោះ​មានការ​កើតឡើង​នៃ​ព្រឹត្តិការណ៍​២០​កុម្ភៈ ប៉ុន្តែ សម្ដេច ហ៊ុន សែន មិនបាន​បញ្ជា​ឱ្យ​បិទ​រោងភាពយន្ត សារមន្ទីរ និង​រោង​សម្ដែង​សិល្បៈ ដូច​កាល​កន្លងមក​នោះទេ ប៉ុន្តែ​ត្រូវអនុវត្ត​វិធាន​សុវត្ថិ​ភាពជា​ចាំបាច់​។ 
 
​តាមរយៈ​ការបើក​ដំណើរការ​រោងភាពយន្ត និង​សារមន្ទីរ​នានា​ធម្មតា ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បាន​ណែនាំ​ឱ្យ​គ្រប់​ទស្សនិកជន និង​បុគ្គលិក ទាំងអស់​ត្រូវ​ពាក់​ម៉ាស់ ជាប្រចាំ លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ ឬ​អាល់កុល រក្សា​គម្លាត យ៉ាងតិចណាស់​១,៥០​ម៉ែត្រ និង​ត្រូវ​រាយការណ៍​បន្ទាន់​ករណី មាន​អ្នកពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​២០​កុម្ភៈ​។​
 
​សូមបញ្ជាក់​ផងដែរ​ថា​គិត​ត្រឹម​ថ្ងៃទី ២១​ខែកុម្ភៈ ឆ្នាំ​២០២១​នេះ កម្ពុ​ជាមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ចំនួន ៥៣៣​នាក់ ក្នុងនោះ​៤៧៣​នាក់​បានជា​សះស្បើយ និង​៦០​នាក់​បន្ត​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​៕

© រក្សាសិទ្ធិដោយ thmeythmey.com