CDC អនុម័តគម្រោងវិនិយោគក្រុមហ៊ុន២ ក្នុងទំហំទឹកប្រាក់ជិត១២លានដុល្លារ
ជាតិ
CDC អនុម័តគម្រោងវិនិយោគក្រុមហ៊ុន២ ក្នុងទំហំទឹកប្រាក់ជិត១២លានដុល្លារ
28, Feb 2021 , 9:59 am        
រូបភាព
ក្រុមប្រឹក្សាអភិឌ្ឍន៍កម្ពុជា (CDC) បានអនុម័តឱ្យក្រុមហ៊ុនថ្មីចំនួន២ទៀត បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតផ្ទាំងកញ្ចក់សូឡានៅកម្ពុជា។ ក្រុមហ៊ុនថ្មីទាំងនេះ មានទុនវិនិយោគជិត១២លានដុល្លារ ហើយអាចផ្ដល់ការងារដល់ពលរដ្ឋបានជាង២ពាន់កន្លែង។

 
បើតាមការចុះផ្សាយរបស់ CDC នៅថ្ងៃទី២៦ ខែកុម្ភៈ ក្រុមហ៊ុនទាំង២ ដែលCDC បានចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ដើម្បីឱ្យអនុវត្តគម្រោងវិនិយោគនៅកម្ពុជា រួមមាន ក្រុមហ៊ុន OCEAN APPAREL MANUFACTURING CO.LTD និង  ក្រុមហ៊ុន GLAMOR GLASS CO.LTD ។ 
 
ក្រុមហ៊ុន OCEAN APPAREL MANUFACTURING CO.LTD វិនិយោគក្នុងថវិកាទំហំ៤លានដុល្លារ លើវិស័យកាត់ដេរសម្លៀកបំពាក់ នៅភូមិវល្លិសរ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ គម្រោងនេះ អាចផ្ដល់ឱកាសការងារដល់ពលរដ្ឋ បាន២៣០០កន្លែង ។ 
 
ក្រុមហ៊ុន GLAMOR GLASS CO.LTD វិនិយោគក្នុងថវិកាទំហំ៧,៨លានដុល្លារ លើការផលិតផ្ទាំងកញ្ចក់សូឡា នៅតំបន់សេដ្ឋកិច្ចពិសេស គិរីសាគរ ខេត្តកោះកុង និងអាចផ្ដល់ការងារដល់ពលរដ្ឋចំនួន១៩០កន្លែង៕ 


គម្រោងរបស់ក្រុមហ៊ុនដេរសម្លៀកបំពាក់ OCEAN APPAREL MANUFACTURING CO.LTD ។ រូបភាពពី CDC
 
 

Tag:
 CDC
  រោងចក្រ
© រក្សាសិទ្ធិដោយ thmeythmey.com