តារាជើងចាស់ហុងកុង Ng Man Tat ដែលតែងថតរឿងជាមួយទិនហ្វី ស្លាប់ក្នុងវ័យ៧០ឆ្នាំ ដោយសារមហារីកថ្លើម
សង្គមអន្តរជាតិ​
អន្តរជាតិ
តារាជើងចាស់ហុងកុង Ng Man Tat ដែលតែងថតរឿងជាមួយទិនហ្វី ស្លាប់ក្នុងវ័យ៧០ឆ្នាំ ដោយសារមហារីកថ្លើម
27, Feb 2021 , 5:18 pm        
រូបភាព
លោក Steven Chow (ឆ្វេងដៃ) និង លោក Ng Man Tat សម្តែងក្នុងរឿង Shaolin Soccer (ស្តេចបាល់ទាត់ទិនហ្វី)
លោក Steven Chow (ឆ្វេងដៃ) និង លោក Ng Man Tat សម្តែងក្នុងរឿង Shaolin Soccer (ស្តេចបាល់ទាត់ទិនហ្វី)
តារាសម្ដែងជើងចាស់របស់ហុងកុង Ng Man Tat បានទទួលមរណភាពនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងវ័យ៧០ឆ្នាំ ដោយសារជំងឺមហារីកថ្លើម។



បើតាមទូរទស្សន៍ CGTN លោក Ng Man Tat ដែលភាគច្រើនដើរតួកំប្លែងនោះ ស្លាប់នៅទីក្រុងហុងកុង។ តារាសម្ដែងរូបនេះ ល្បីឈ្មោះខ្លាំងអំឡុងសម្ដែងក្នុងរឿងជាច្រើនជាមួយតារាល្បីឈ្មោះ Steven Chow ដែលត្រូវបានស្គាល់ជាទូទៅដោយឈ្មោះ ទិនហ្វី។

ក្នុងរឿងជាច្រើន លោកដើរតួជាពូ ឬឪពុករបស់ទិនហ្វី។ ស្ដេចបាល់ទាត់ទិនហ្វី (Shaolin Soccer) ដែលចាក់ផ្សាយនៅឆ្នាំ២០០១ ជារឿងដ៏មានប្រជាប្រិយភាពមួយរបស់តារារូបនេះ។ លោកចាប់ផ្ដើមអាជីពសម្ដែងតាំងពីទសវត្សរ៍១៩៧០មក៕

Tag:
 Ng Man Tat
© រក្សាសិទ្ធិដោយ thmeythmey.com