COVID-19
ជាតិ
រយៈពេល​៥​ថ្ងៃ អ្នក​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩​នៅ​សៀមរាប​មាន​ជាង​២​ពាន់​នាក់​
06, Mar 2021 , 3:59 pm        
រូបភាព
​សៀមរាប​៖ គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៥ ខែមីនា ក្នុង​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ជំងឺ​កូ​វីដ​១៩​នៅ​ខេត្តសៀមរាប គឺមាន​មនុស្ស​ប្រមាណ​ជាង​២​ពាន់​នាក់​ហើយ ដែល​មក​ទទួល​ការចាក់​វ៉ាក់សាំង​នេះ​។ ការចាក់​នេះ គឺធ្វើឡើង​លើ​មន្ត្រីរាជការ​ស៊ីវិល និង​កងកម្លាំង​នគរបាល​។​

 
​យោងតាម​របាយការណ៍​របស់​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប​ដែល​អ្នកសារព័ត៌មាន​ទទួលបាន ត្រឹម​ថ្ងៃទី​៤ ខែមីនា មាន​មនុស្ស​ចំនួន ២,២១៨​នាក់ បានមក​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ក្នុងចំណោម​អ្នក​ចុះឈ្មោះ​ចំនួន ២,៥៩១ នាក់​។ របាយការណ៍​ដដែល​ប​ង្ហា​ញ​ថា អ្នក​ដែល​មិនបាន​ចាក់​វ៉ាក់សាំង​ប្រភេទ ស៊ី​ណូ​វ៉ា​ម ជាង​ជាង​៣០០​នាក់​ទៀត មាន​បញ្ហា​សុខ​ភាពមិនប្រក្រតី ដូចជា​សម្ពាធ​ឈាម​លើស អា​ឡែក​ស៊ី ស្ដ្រី​មាន​ផ្ទៃពោះ ស្ដ្រី​បំបៅ​ដោះ​កូន ស​សៃ​ប្រសាទ ជំងឺ​ផ្ដាស​សាយ HIV និង​រោគ​ថ្លើម​ជាដើម​។​
 
​គួរ​បញ្ជាក់ថា មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប បានកំណត់​យក​ទីតាំង​ចំនួន​៥ សម្រាប់​ចាក់​វ៉ាក់សាំង​បង្ហារ​ជំងឺ​កូ​វីដ​១៩ ដល់​មន្ត្រីរាជការ​ស៊ីវិល និង​កងកម្លាំង ដែល​ក្នុងនោះ​មាននៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប មន្ទីរពេទ្យបង្អែក​ស្រុក​ក្រឡាញ់ មន្ទីរពេទ្យបង្អែក​ស្រុក​ពួក មន្ទីរពេទ្យបង្អែក​អង្គរជុំ និង​មន្ទីរពេទ្យបង្អែក​ស្រុក​សូទ្រនិគម​៕
 

Tag:
 វ៉ាក់សាំង​កូ​វីដ​១៩
© រក្សាសិទ្ធិដោយ thmeythmey.com