កីឡាជាតិ
ជាតិ
ខេ​ម​បូ​ឌា​ន​លី​គ​៖ ជើងឯក​បឹងកេត​ស្វាគមន៍​ណាហ្គា គីរីវង់​ទទួល​អាស៊ី​អឺរ៉ុប មុន​វិសាខា​ប៉ះ​ទ័ព​
07, Mar 2021 , 1:54 pm        
រូបភាព
ទេស_សម្បត្តិ_និង_ចាន់_វឌ្ឍនាកា_នៃក្រុមបឹងកេត_គួច_សុកុម្ភៈ_នៃក្រុមណាហ្គាវើលដ៍
ទេស_សម្បត្តិ_និង_ចាន់_វឌ្ឍនាកា_នៃក្រុមបឹងកេត_គួច_សុកុម្ភៈ_នៃក្រុមណាហ្គាវើលដ៍
​សប្តាហ៍​ទីមួយ​នៃ​ពានរង្វាន់​កីឡាបាល់ទាត់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​២០២១ បន្ត​ដោយ​ជំនួប​បី​គូ​ទៀត​នៅ​ថ្ងៃអាទិត្យ​នេះ ដោយ​ម្ចាស់​ការពារ​តំណែង​ជើងឯក​បឹងកេត​ស្វាគមន៍​ណាហ្គា​វើ​លដ៍ គិរីវង់​សុខ​សែន​ជ័យ​ទទួល​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត មុន​វិសាខា​តទល់​ជាមួយ​កងយោធពល​ខេមរភូមិន្ទ​។​

 
​នា​វេលា​ម៉ោង​៣ និង​៣០​នាទី បឹងកេត​ដែលជា​ម្ចាស់​ការពារ​តំណែង​ជើងឯក បើក​កីឡដ្ឋាន​ខេ​ម​បូ​ឌា​អ៊ែ​វ៉េ ទទួល​ណាហ្គា​វើ​លដ៍ ដែល​ជាប់​ចំណាត់ថ្នាក់​លេខ​៦​កាលពី​រដូវ​កាល​មុន​។ ក្រុម​ទាំង​មាន​ប្រវត្តិ​ស្មើគ្នា ១-១ រហូតដល់​ទៅ​៣​លើក​ជាប់​គ្នា​សម្រាប់​ការប្រកួត​ក្នុង​ក្របខណ្ឌ​កំពូល​។​
 
​នៅ​ម៉ោង​៣ និង​៣០​នាទី​ដដែល គិរីវង់​សុខ​សែន​ជ័យ ត្រូវ​ស្វាគមន៍ អាស៊ី អឺរ៉ុប យូ​ណាយ​ធី​ត នៅ​កីឡដ្ឋាន​គិរីវង់​។ កាលពី​ឆ្នាំមុន គិរីវង់​បាន​លេខ​៨ រីឯ​អាស៊ី​អឺរ៉ុប​លេខ​១០ ដោយ​អាស៊ី​អឺ​រុ​ប​បាន​យកឈ្នះ ១-០ នៅ​ជុំ​ដំបូង តែ​គិរីវង់​បានឈ្នះ ៣-១ វិញ សម្រាប់​ការប្រកួត​ដណ្តើម​ចំណាត់ថ្នាក់​។​
 
​ឈានដល់​ម៉ោង​៦ និង​៣០​នាទី វិសាខា​បើក​កីឡដ្ឋាន​ព្រី​នស៍ ទទួល​ក្រុម​កងយោធពល​ខេមរភូមិន្ទ​។ ក្រុម​ទាំង​២​មាន​ពិន្ទុ​ប្រហាក់ប្រហែលគ្នា​កាលពី​រដូវ​កាល​មុន ដោយ​កងយោធពល​ខេមរភូមិន្ទ​លេខ​៤ រីឯ​វិសាខា​លេខ​៥​។ ក្រុម​ទ័ព បាន​យកឈ្នះ​ទាំងពីរ​ប្រកួត​ក្នុង​លទ្ធផល ១-០ និង​២-០ នា​ជំនួប​ចុងក្រោយ​៕
 
​លទ្ធផល​កាលពី​ថ្ងៃ​សៅរ៍​៖
-​សូល​ទី​ឡូ​អង្គរ ១-៧ ភ្នំពេញ​ក្រោ​ន​
-​អគ្គិសនី​កម្ពុជា ៣-២ នគរបាលជាតិ​
-​ខេត្តព្រៃវែង ១-១ អង្គ​រថា​យ​ហ្គឺ​រ​៕

Tag:
 MCL2021
© រក្សាសិទ្ធិដោយ thmeythmey.com