COVID-19
ជាតិ
រដ្ឋាភិបាលបញ្ចេញពេទ្យកងទ័ព៣០០នាក់ទៅជួយពេទ្យស៊ីវិលក្នុងប្រតិបត្តិការព្យាបាលកូវីដ-១៩
10, Mar 2021 , 8:08 pm        
រូបភាព
ដោយ: រួបរួម
តាមរយៈសារពិសេសមួយនាល្ងាចថ្ងៃទី១០ ខែមីនា នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា រដ្ឋាភិបាលត្រៀមសណ្ឋាគារពីរទៀត បន្ថែមពីលើសណ្ឋាគារកង់ទីណង់តាល់ ដើម្បីធ្វើជាកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩។ ជាមួយគ្នានេះ សម្តេច បានបញ្ជាក់ពីការបញ្ចេញពេទ្យកងទ័ព៣០០នាក់ ដោយចែកជា៣០ក្រុម ដើម្បីជួយពេទ្យស៊ីវិលក្នុងប្រតិបត្តិសង្គ្រោះអ្នកជំងឺកូវីដ-១៩។



សម្តេចបានបញ្ជាក់រដ្ឋមន្ត្រីបី គឺសម្តេចឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ជាអ្នកត្រៀមរៀបចំចាត់ចែងកងកម្លាំង លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជាអ្នករៀបចំបំពាក់គ្រឿងបរិក្ខា រីឯលោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុន្នីរត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអ្នកត្រៀមរបបឧបត្ថម្ភដូចពេទ្យស៊ីវិលសម្រាប់កម្លាំងពេទ្យកងទ័ព។ បើតាមសម្តេច អគ្គមេបញ្ជាការកងទ័ពជើងគោក ជាអ្នកទទួលបន្ទុកលើការគ្រប់គ្រងកងកម្លាំងពេទ្យកងទ័ព។

សូមស្តាប់ប្រសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រី ដូចខាងក្រោម៖


© រក្សាសិទ្ធិដោយ thmeythmey.com