កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo និង Messi ខកខានលេងវគ្គ៨ក្រុម UCL លើកដំបូង ក្នុងរយៈពេល១៦ឆ្នាំ
11, Mar 2021 , 3:45 pm        
រូបភាព
ដោយ៖ជា យូគៀង
Juventus និង Barcelona ធ្លាក់ចេញពី Champions League ត្រឹមវគ្គ១៦ក្រុមចុងក្រោយ។ នេះ បានធ្វើឱ្យ Cristiano Ronaldo និង Lionel Messi ខកខានក្នុងការឈានចូលវគ្គ៨ក្រុមចុងក្រោយជាលើកដំបូងក្នុងអាជីពបាល់ទាត់របស់អ្នកទាំងពីរផងដែរ។



នេះជាលើកដំបូងប្រចាំប្រវត្តិសាស្រ្តនៃការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុប ដោយគិតចាប់តាំងពីឆ្នាំ ២០០៤-២០០៥ មក ដែលតារាឆ្នើមសញ្ជាតិព័រទុយហ្គាល់ និងអាហ្សង់ទីនទាំងពីរូបនេះត្រូវបាត់មុខនៅជំនួប ១/៤ផ្តាច់ព្រ័ត្រ។
 
Juventus បានធ្លាក់ពី Champions League ត្រឹមវគ្គ១៦ក្រុមចុងក្រោយ ក្រោមថ្វីជើងក្រុម FC Porto ខណៈ Barcelona ត្រូវ PSG ទម្លាក់។ អំឡុងការប្រកួត UCL រដូវកាល ២០០៤-២០០៥ តារាបាល់ទាត់ឆ្នើមទាំង២បានត្រឹមឈានជើងលេងវគ្គ៨ក្រុមតែប៉ុណ្ណោះ ស្របពេល Liverpoolជាម្ចាស់ជើងឯកនៅឆ្នាំនោះ។ នេះក៏ជាលើកដំបូងគិតចាប់តាំងពីឆ្នាំ ២០០៤-២០០៥ ដែលកីឡាករបាល់ទាត់ឆ្នើម Ronaldo និង Messi មិនបានឃើញក្រុមរបស់ពួកគេលេងក្នុង UCL វគ្គ៨ក្រុមចុងក្រោយ។
 
សម្រាប់ពានរង្វាន់កំពូលអឺរ៉ុបមួយនេះ តារាបាល់ទាត់ឆ្នើម Ronaldo ធ្នាប់ឈ្នះជើងឯកចំនួន ៥ដង ខណៈ Messi ឈ្នះជើងឯក ៤លើក៕
 

© រក្សាសិទ្ធិដោយ thmeythmey.com