ជាតិ
តុលាការភ្នំពេញ បន្តផ្អាកបើកសវនាការ
11, Mar 2021 , 10:29 pm        
រូបភាព
រូបពី AFP
រូបពី AFP
ជាតិ៖ សាលាដំបូង និងអយ្យាការអមសាលាដំបូងរាជធានីភ្នំពេញ បន្តលើកពេលសវនាការ រហូតដល់ថ្ងៃទី២៦មីនា ដោយសារស្ថានភាពកូវីដ-១៩ មិនទាន់អន់ថយ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី១១មីនា ឆ្នាំ២០២១។


កន្លងមក សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសផ្អាកបើកសវនាការម្ដងហើយ គឺចាប់ពីថ្ងៃទី២៤កុម្ភៈដល់ថ្ងៃទី១២មីនា ដោយសារបារម្ភជំងឺកូវីដ-១៩ ដែលកំពុងឆ្លងចូលសហគមន៍នៅកម្ពុជា។ ការសម្រេចបន្តផ្អាកលើកនេះ ក៏ដូចគ្នាកាលពីមុនដែរ ពោលគឺសំណុំរឿងដែលគ្រោងនឹងបើកសវនាការ គឺត្រូវផ្អាកនៅចន្លោះថ្ងៃទី១១ រហូតដល់ថ្ងៃទី២៦មីនា៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com