COVID-19
ជាតិ
ខណ្ឌដូនពេញបិទទីតាំងខារ៉ាអូខេវៀតណាម «Hat Vol Nhau 007» និងឃាត់ខ្លួនមនុស្ស១០នាក់
12, Mar 2021 , 2:38 pm        
រូបភាព
ដោយ: ថ្មីៗ
លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលយប់ពីថ្ងៃទី១១ ខែមីនា បានដឹកនាំកងកម្លាំងចុះបង្ក្រាបទីតាំងខារ៉ាអូខេវៀតណាម «Hat Vol Nhau 007» ដែលលួចលាក់បន្តបើកអាជីវកម្មនាអំឡុងនៃការរាតត្បាតកូវីដ-១៩។

 
ក្នុងប្រតិបត្តិការនេះ កងកម្លាំង បានដកហូតអាជ្ញាបណ្ណទាំងភោជនីយដ្ឋាន និងខារ៉ាអូខេ(KTV) យីហ៊ោ HAT VOL NHAU 007 នៅអាសយដ្ឋានក្នុងសង្កាត់ផ្សារកណ្តាលទី១ ហើយឈានដល់ការបិទទាំងស្រុង។ ជាមួយគ្នានេះ មនុស្ស១០នាក់ក្នុងនោះស្រី២នាក់ ត្រូវបានឃាត់ខ្លួនដើម្បី អនុវត្តតាមនីតិវិធីច្បាប់ ។
 
 

© រក្សាសិទ្ធិដោយ thmeythmey.com