COVID-19
ជាតិ
វិជ្ជមាន COVID-19 ចំនួន​៣៩ នាក់​បន្ថែមទៀត​ពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភៈទាំងអស់
13, Mar 2021 , 8:41 am        
រូបភាព
 ​មនុស្ស​ចំនួន​៣៩នាក់​ទៀត ​វិជ្ជមាន​កូ​វីដ​-១៩ នៅ​កម្ពុជា​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​នា​ព្រឹក​ថ្ងៃសៅរ៍ ទី​១៣ ខែមីនា ឆ្នាំ​២០២១ ដែលអ្នកទាំងនោះ ​សុទ្ធតែពាក់ព័ន្ធនឹង​ករណី​សហគមន៍​២០​កុម្ភៈ​។  គិត​មកដល់ពេលនេះ កម្ពុ​ជាមាន​អ្នក​ឆ្លង​កូ​វីដ​-១៩ សរុប១២៦៤​នាក់​។ ករណី​សហគមន៍​២០​កុម្ភៈ មាន​ដល់​ទៅ​៧៥១​នាក់ ដែល​ស្ថិតក្នុង​រាជធានី​ភ្នំពេញ កណ្តាល ព្រះសីហនុ ព្រៃវែង ស្វាយរៀង កោះកុង កំពង់ធំ កំពង់ចាម សៀមរាប និង​បាត់ដំបង​។​

 
តាម​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល ក្នុងចំណោម​អ្នក​ឆ្លង​សហគមន៍​ទាំង​៣៩នាក់នេះ មាន​អ្នករស់នៅ​ភ្នំពេញ២០នាក់ ,​កណ្តាល ៥​នាក់​, ព្រៃវែង ១៣​នាក់​, និងខេត្តព្រះសីហនុ១នាក់។ ចំពោះ​ករណី​នៅ​ភ្នំពេញ អ្នក​កើត​មាននៅ​​ដូនពេញ  ខណ្ឌឫស្សីកែវ ​ខណ្ឌមានជ័យ​ ខណ្ឌសែនសុខ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌកំបូល និងខណ្ឌចំការមន។  
 
​ទន្ទឹមនឹងនេះ ក្រសួង​ក៏បាន​ប្រកា​សមាន​អ្នក​សះស្បើយ​ចំនួន៤​នាក់​ដែរ ដែលជា​អ្នកពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​២០​កុម្ភៈ​។   ​
 
​គិត​មកដល់ពេលនេះ កម្ពុ​ជាមាន​អ្នក​ឆ្លង​កូ​វីដ​-១៩ សរុប ១២៦៤​នាក់​។ ករណី​សហគមន៍​២០​កុម្ភៈ មាន​ដល់​ទៅ៧៥១នាក់ ដែល​ស្ថិតក្នុង​រាជធានី​ភ្នំពេញ កណ្តាល ព្រះសីហនុ ព្រៃវែង ស្វាយរៀង កោះកុង កំពង់ធំ កំពង់ចាម សៀមរាប និង​បាត់ដំបង​។ អ្នកជំងឺ​ចំនួន ៦៣៩នាក់​ទៀត​កំពុង​បន្ត​សម្រាក​ព្យាបាល រីឯ​ម្នា​ក់ បាន​ស្លាប់​កាលពី​ថ្ងៃទី​១១​ខែមីនា​៕


© រក្សាសិទ្ធិដោយ thmeythmey.com