COVID-19
ជាតិ
ស្រីអុិត តារាកំប្លែង ឆ្លងកូវីដ-១៩
13, Mar 2021 , 3:30 pm        
រូបភាព
ដោយ: ថ្មីៗ
អ្នកស្រី សេន ចិន្តា ឬស្រីអ៊ិត ដែលជាតារាកំប្លែងប្រចាំទូរទស្សន៍ ស៊ីធីអិន បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា ខ្លួនពិតជាបានឆ្លងកូវីដ-១៩ មែន។ បច្ចុប្បន្ន តារាកំប្លែងរូបនេះ កំពុងទទួលបានការព្យាបាលនៅសណ្ឋគារ Great Duke។ ស្រីអ៊ិត បានបញ្ជាក់ដូច្នេះ៖«ជាការពិត! ខ្ញុំឆ្លងមែន។ ខ្ញុំដឹងលទ្ធផលនៅថ្ងៃទី១២ មីនា»។



អ្នកស្រី ស្រី​អ៊ិត បញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗទៀតថា សមាជិកគ្រួសារ​របស់​ខ្លួន ៣​នាក់​ទៀត កំពុង​រង់ចាំ​លទ្ធផល​តេស្ត ដែល​ក្រុមគ្រូពេទ្យ​បាន​យក​សំណាក​ក្រោយ​លទ្ធផល​វិជ្ជមាន​កូ​វីដ​-១៩​របស់ខ្លួន ខណៈ​តារា​កំប្លែង​រូបនេះ អះអាងថា​ខ្លួន​បាន​បញ្ជូន​កូន ទៅ​ស្រុកកំណើត​នៅ​ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ តាំងពី​ថ្ងៃទី​៣ មីនា​មកម្ល៉េះ​។ ដ្បិត​បាន​ឆ្លង​កូ​វីដ​-១៩ មែន ប៉ុន្តែ​តារា​កំប្លែង​រូបនេះ អះអាងថា សុខភាព​របស់ខ្លួន​រឹងមាំ​ល្អ មិនមាន​ទ្រុឌទ្រោម​អ្វី​នោះឡើយ​។ 
 
​គិត​មកដល់ពេលនេះ កម្ពុ​ជាមាន​អ្នក​ឆ្លង​កូ​វីដ​-១៩ សរុប ១២៦៤​នាក់​។ ករណី​សហគមន៍​២០​កុម្ភៈ មាន​ដល់​ទៅ​៧៥១​នាក់ ដែល​ស្ថិតក្នុង​រាជធានី​ភ្នំពេញ កណ្តាល ព្រះសីហនុ ព្រៃវែង ស្វាយរៀង កោះកុង កំពង់ធំ កំពង់ចាម សៀមរាប និង​បាត់ដំបង​។ តារាចម្រៀង លោក ណុប បា​យ៉ា​រិ​ទ្ធ​, អ្នកនាង សុគន្ធ និសា​, កញ្ញា វី ដា​ណែ​ត ,​ពិធី​ការិនី កែវ ចាន់​និមល  ក៏​ស្ថិត​ក្នុងចំណោម​អ្នក​ឆ្លង​ក្នុង​សហគមន៍​នេះដែរ​។ 
 
​បច្ចុប្បន្ន នៅមាន​អ្នកជំងឺ​ចំនួន ៦៣៩​នាក់​ទៀត​កំពុង​បន្ត​សម្រាក​ព្យាបាល ខណៈ​មាន​បុរស​ខ្មែរ​ម្នាក់ បាន​បាត់​បង់ជីវិត កាលពី​ថ្ងៃទី​១១​ខែមីនា​៕

© រក្សាសិទ្ធិដោយ thmeythmey.com