ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ជីវិត និងបញ្ហាអនាម័យរបស់ពលរដ្ឋរស់នៅលើលូបឹងត្របែក
13, Mar 2021 , 7:59 pm        
រូបភាព
ដោយ៖ ប៉ូ សុភា  
 
ភ្នំពេញ៖ ពលរដ្ឋរស់នៅតាមមាត់លូបឹងត្របែក ស្ថិតក្នុងភូមិប្រាំ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ប្រឈមនឹងបញ្ហាអនាម័យ និងប៉ះពាល់សុខភាពខ្ពស់ ។ ពួកគេអះអាងថា ការទ្រាំរស់នៅលើលូសម្បូរសំរាម និងក្លិនស្អុយនេះ ដោយសារតែបញ្ហាជីវភាព និងគ្មានជម្រើសផ្សេង។ ពលរដ្ឋរស់នៅក្នុងតំបន់នេះ ភាគច្រើនជាអ្នករកស៊ីលក់លៀសហាល ទឹកអំពៅ នំក្រូច នំកង និងរបរបន្តិចបន្តួច ដើម្បីចិញ្ចឹមជីវិត។ ពួកគេក៏ជាអ្នកចំណាកស្រុកពីខេត្តនានាមករស់នៅ និងរកស៊ីក្នុងទីក្រុងភ្នំពេញ។ ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន ThmeyThmey25 ពលរដ្ឋរស់នៅក្នុងតំបន់នោះ បានបង្ហាញមតិប្រហាក់ប្រហែលគ្នាថា ការសម្រេចចិត្តរស់នៅផ្ទះជាប់មាត់លូ ព្រោះតែសម្បូរផ្ទះស្នាក់ធូរថ្លៃ និងងាយស្រួលរកស៊ីចិញ្ចឹមជីវិត។

 
ដើម្បីជ្រាបច្បាស់សូមលោកអ្នកនាង ទស្សនាបទសម្ភាសរវាងកញ្ញា ប៉ូ សុភា អ្នកសារព័ត៌មានThmeyThmey25 និងពលរដ្ឋរស់នៅលើលូបឹងត្របែកដូចតទៅ៖
 

Tag:
 អនាម័យ
  លូ
  ទឹកស្អុយ
 សំរាម
© រក្សាសិទ្ធិដោយ thmeythmey.com