ជាតិ
សម្តេច សាយ ឈុំ បញ្ចប់តំណែងលោក ព្រំ សាន ពីទីប្រឹក្សាក្រសួងព័ត៌មាន
13, Mar 2021 , 5:01 pm        
រូបភាព
ដោយ: ថ្មីៗ
លោក ព្រំ សាន ត្រូវបាន បញ្ចប់មុខតំណែងទីប្រឹក្សាក្រសួងព័ត៌មាន។ ព្រះរាជក្រឹត្យ បញ្ចប់តំណែងលោក ព្រំ សាន ត្រូវបានចុះហត្ថលេខានៅថ្ងៃទី១៣ មីនា ឆ្នាំ២០២១ ដោយ សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទី។

 
ការបញ្ចប់មុខ តំណែងលោក ព្រំ សាន ធ្វើឡើងបន្ទាប់ពី ក្រសួងព័ត៌មាន កាលពីយប់ថ្ងៃទី១២ មីនា បានសម្រេចដកអាជ្ញាបណ្ណអាជីវកម្មក្នុងវិស័យសារព័ត៌មាន ដោយមានគេហទំព័រចំនួន២ និងលុបចោលអាជ្ញាបណ្ណសមាគមអ្នកសារព័ត៌មានហ្វេសប៊ុកកម្ពុជា ក្រោមហេតុផលថា បានផ្សព្វផ្សាយព័ត៌មានបំភ្លៃការពិត បង្កភាពច្របូកច្របល់ ចលាចលនៅក្នុងសង្គម ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com