COVID-19
ជាតិ
បិទ​​ឃុំ​ចំនួន​៤ នៅ​ខេត្តព្រៃវែង ដោយសារ​ជំងឺ​កូ​វីដ​-១៩ រាតត្បាត​ខ្លាំង​
13, Mar 2021 , 7:35 pm        
រូបភាព
រដ្ឋបាលស្រុកពាមរក៍ បានយកសម្ភារ ​ជូនបងប្អូនប្រជាពលរដ្ឋធ្វើចត្តាឡីស័កនៅឃុំអ្នកលឿង និងឃុំព្រែខ្សាយ(ខ) កាលពីពេលកន្លងទៅ។ រូបភាពពីហ្វេសប៊ុក Von Mony Viney
រដ្ឋបាលស្រុកពាមរក៍ បានយកសម្ភារ ​ជូនបងប្អូនប្រជាពលរដ្ឋធ្វើចត្តាឡីស័កនៅឃុំអ្នកលឿង និងឃុំព្រែខ្សាយ(ខ) កាលពីពេលកន្លងទៅ។ រូបភាពពីហ្វេសប៊ុក Von Mony Viney
ដោយ: ថ្មីៗ
រដ្ឋបាលខេត្ត​ព្រៃវែង បានសម្រេច​បិទ​ការចេញ​-​ចូល ឃុំ​ព្រែក​ខ្សាយ ក​, ឃុំ​ព្រែក​ខ្សាយ ខ ,​ឃុំ​អ្នក​លឿង និង​ឃុំ​ពាម​រក៍ នៃ​ស្រុក​ពាម​រក៍ ខេត្តព្រៃវែង  ជា​បណ្តោះអាសន្ន ដោយសារតែ​ជំងឺ​កូ​វីដ​-១៩ នៅតែ​បន្ត​រាលដាល​ខ្លាំង នៅក្នុង​ឃុំ​ខាងលើ​។ តាម​លិខិត​របស់​រដ្ឋបាលខេត្ត ការបិទ​ឃុំ​ទាំង​៤ ជា​បណ្តោះអាសន្ន​នេះ ចាប់ផ្តើម​ពី​ពាក់កណ្តាល​យប់​ថ្ងៃទី​១៣ ឈានចូល​ថ្ងៃទី​១៤​មីនា​នេះ​។

 
​តាម​លិខិត​ដដែល  គិត​ត្រឹម​ថ្ងៃទី ១៣​មីនា មាន​ពលរដ្ឋ​ក្នុង​ខេត្ត​ព្រៃ​ចំនួន ៤៤ នាក់ បាន​ឆ្លង​កូ​វីដ​-១៩ ក្នុងនោះ​មាន​៣៩​នាក់ ជា​អ្នករស់នៅ​ស្រុក​ពាម​រក៍​។  

គិត​មកដល់ពេលនេះ កម្ពុ​ជាមាន​អ្នក​ឆ្លង​កូ​វីដ​-១៩ សរុប ១២៦៤​នាក់​។ ករណី​សហគមន៍​២០​កុម្ភៈ មាន​ដល់​ទៅ​៧៥១​នាក់ ដែល​ស្ថិតក្នុង​រាជធានី​ភ្នំពេញ កណ្តាល ព្រះសីហនុ ព្រៃវែង ស្វាយរៀង កោះកុង កំពង់ធំ កំពង់ចាម សៀមរាប និង​បាត់ដំបង​។ អ្នកជំងឺ​ចំនួន ៦៣៩​នាក់​ទៀត​កំពុង​បន្ត​សម្រាក​ព្យាបាល រីឯ​ម្នាក់ បាន​ស្លាប់​កាលពី​ថ្ងៃទី​១១​ខែមីនា​៕​

© រក្សាសិទ្ធិដោយ thmeythmey.com