មិនមែនសុទ្ធតែអាក្រក់ឡើយ! អាហារសម្បូរខ្លាញ់ទាំងនេះ អាចផ្ដល់ផលល្អស្មានមិនដល់ចំពោះសុខភាព
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
មិនមែនសុទ្ធតែអាក្រក់ឡើយ! អាហារសម្បូរខ្លាញ់ទាំងនេះ អាចផ្ដល់ផលល្អស្មានមិនដល់ចំពោះសុខភាព
17, Mar 2021 , 6:59 pm        
រូបភាព
ក្នុងកម្រិតមធ្យមការរួមបញ្ចូលខ្លាញ់សុខភាពល្អក្នុងរបបអាហារ គឺអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពរាងកាយដែលជួយឱ្យឆ្អែតបានយូរ ចៀសផុតហានិភ័យនៃជំងឺបេះដូង និងបង្កើនការស្រូបយកវីតាមីនចាំបាច់ដោយផ្អែកលើប្រភេទនៃជាតិខ្លាញ់ដែលបានប្រើ។ ថាតើអាហារសម្បូរខ្លាញ់អ្វីខ្លះល្អចំពោះសុខភាព? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញពីអាហារទាំងនោះ ៖

 
១. ស៊ុត
 
ស៊ុត គឺជាប្រភេទនៃអាហារដែលផ្ដល់សុវត្ថិភាពនិងសារធាតុចិញ្ចឹមចាំបាច់ជាច្រើន រួមបញ្ចូលទាំងខ្លាញ់សុខភាពល្អដល់រាងកាយ ហើយក៏អាចជួយអោយស្រកទម្ងន់ផងដែរ ប្រសិនបើអ្នកទទួលទានវាក្នុងបរិមាណត្រឹមត្រូវ។ ការទទួលទានស៊ុតត្រឹមពី ២ ទៅ ៣ គ្រាប់ ក្នុងមួយថ្ងៃជាប្រចាំអាចបង្កើនសុខភាពនិងផ្ដល់ឱ្យអ្នកនូវអត្ថប្រយោជន៍ជាច្រើនស្មានមិនដល់។ ទោះជាយ៉ាងណាប្រសិនបើអ្នកកំពុងមានបញ្ហាកូឡេស្តេរ៉ូលឡើងខ្ពស់ ចូរធ្វើការពិគ្រោះយោបល់ជាមួយគ្រូពេទ្យសិនថាតើគួរទទួលស៊ុតប៉ុន្មានគ្រាប់ក្នុងមួយថ្ងៃទើបប្រសើរ?
 
២. គ្រាប់ធញ្ញជាតិ
 
មានផ្ទុកសម្បូរទៅដោយជាតិសសៃ ជាតិខ្លាញ់ និងប្រូតេអ៊ីន។ វាក៏មានផ្ទុកម៉ាញ៉េស្យូមនិងវីតាមីន E ផងដែរ។ ការទទួលទានគ្រាប់ធញ្ញជាតិមិនលើសពីមួយក្ដាប់ដៃពេញក្នុងមួយថ្ងៃអាចជួយកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី ២ ជំងឺធាត់ជ្រុល និងសូម្បីតែជំងឺបេះដូង។
 
៣. គ្រាប់ពូជ
 
គ្រាប់ពូជ គឺជាប្រភពដ៏ប្រសើរនៃជាតិខ្លាញ់ដែលល្អសម្រាប់សុខភាពរាងកាយ រួមបញ្ចូលទាំងអាស៊ីតខ្លាញ់អូមេហ្គា ៣ និងអាស៊ីតខ្លាញ់ល្អ monounsaturated ដែលជួយកាត់បន្ថយកម្រិតនៃជាតិកូឡេស្តេរ៉ូលទប់ស្កាត់ហានិភ័យនៃជំងឺដាច់សសៃឈាមខួរក្បាល ជំងឺស្ទះសសៃឈាម
បេះដូង គាំងបេះដូងគួរឱ្យកត់សម្គាល់។ ក្រៅពីខ្លាញ់សុខភាពល្អហើយនោះគ្រាប់ពូជក៏មានផ្ទុកសម្បូរទៅដោយជាតិសសៃ វីតាមីន E វីតាមីន B ប៉ូតាស្យូម កាល់ស្យូម ជាតិដែក ម៉ាញ៉េស្យូម ផូស្វ័រ និងស័ង្កសីដែលចាំបាច់សម្រាប់សុខភាពរាងកាយរឹងមាំផងដែរ។
 
៤. តៅហ៊ូ
 
ទោះបីជាតៅហ៊ូមិនមានផ្ទុកជាតិខ្លាញ់ខ្ពស់ ប៉ុន្តែក៏មិនទាបដែរ។ ម្យ៉ាងវិញទៀតអាហារនេះល្អណាស់សម្រាប់អ្នកដែលចង់បង្កើនកម្រិតនៃជាតិប្រូតេអ៊ីនក្នុងរាងកាយដោយមិនចាំបាច់ទទួលទានសាច់។
 
៥. យ៉ាអួរមានផ្ទុកជាតិខ្លាញ់
 
ក្រៅពីមានផ្ទុកជាតិខ្លាញ់ល្អនិងសារធាតុចិញ្ចឹមផ្សេងៗដូចដែលផលិតផលអាហារផ្សំឡើងពីទឹកដោះគោដទៃទៀតមានផ្ទុកហើយនោះ យ៉ាអួរក៏ជាប្រភពដ៏ប្រសើរនៃប្រូបាយអូទិកជួយធ្វើឱ្យសុខភាពរាងកាយកាន់តែប្រសើរឡើងផងដែរ។ ទោះជាយ៉ាងណាអ្នកចាំបាច់គួរជ្រើសរើសទទួលទានយ៉ាអួរដែលគ្មានផ្ទុកជាតិស្ករ។
 
៦. ផ្លែបឺរ
 
ផ្លែបឺរទំហំមធ្យមមួយមានផ្ទុកខ្លាញ់ល្អ monounsaturated ដែលល្អសម្រាប់សុខភាពបេះដូងដល់ទៅ ២៣ ក្រាម។
 
៧. ត្រីសម្បូរខ្លាញ់
 
ជាប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់អូមេហ្កា ៣ ក៏ដូចជាសារធាតុចិញ្ចឹមចាំបាច់ផ្សេងទៀតដែលជួយកាត់បន្ថយហានិភ័យនៃបញ្ហាសុខភាពជាច្រើនរួមបញ្ចូលទាំងជំងឺធ្លាក់ទឹកចិត្ត (depression) ខ្សោយការចងចាំ និងបញ្ហាបេះដូង៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com