ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ប៉ូ​តា​ស្យូ​ម​អាច​កាត់​បន្ថយ​គ្រោះថ្នាក់​ដាច់​សរសៃឈាម​នៅ​ក្នុង​ខួរក្បាល​និង​ជំងឺ​បេះដូង​
26, Mar 2021 , 6:59 am        
រូបភាព
យោង​ទៅ​តាម​ការ​សិក្សា​ថ្មីៗ​នេះ​បានអោយ​ដឹង​ថា​ អាហារ​ដែល​សំបូរ​ដោយសារ​ធាតុ​ ប៉ូ​តា​ស្យូ​ម​(Potassium)​ អាច​ជួយ​កាត់​បន្ថយ​នូវ​កត្តា​ប្រឈម​មុខ​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ បាន​ដល់​ 21%​ និង​ជំងឺ​បេះដូង​ផង​ដែរ​ ។​ ជាតិ​ប៉ូ​តា​ស្យូ​ម​យើង​អាច​រកបាន​នៅក្នុង​ សាច់​ត្រី​ មាន់​ទា​ អាហារ​ដែល​ធើ្វ​ពី​ទឹកដោះគោ​ ប​នែ្ល​ និង​ ផែ្ល​ឈើ​ជា​ច្រើន​ទៀត​ដូច​ជា​ ផែ្ល​ចេក​ជាដើម​ ។​

 
នៅ​តាម​បណ្តា​ប្រទេស​ជា​ច្រើន​នៅ​លើ​ពិភពលោក​ មធ្យមភាគ​នៃ​ការ​បរិភោគ​អាហារ​ដែល​មាន​ជាតិ​ប៉ូ​តា​ស្យូ​ម​ គឺ​មាន​ចំនួន​ជាង​បរិមាណ​ដែល​ណែនាំ​ដោយ​អាជ្ញាធរ​សុខភាព​។​នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​វេជ្ជបណ្ឌិត​ Pasuale​ Strazzullo​ ដែល​លោក​ ជា​ សាស្ត្រាចារ្យ​ វិ​ជ្ជ​សាស្ត្រ​របស់​សាលា​វេជ្ជសាស្ត្រ​ Neples​ នៅ​ ប្រទេស​អី​តា​លី​ ។​ លោក​និយាយ​ទៀត​ថា​ការ​បង្កើន​បរិភោគ​ជាតិ​ប៉ូ​តា​ស្យូ​ម​នឹង​ជួយ​កាត់​បន្ថយ​គ្រោះថ្នាក់​នាំ​អោយ​មាន​ជំងឺ​ដាច់​សរសៃឈាម​នៅ​ក្នុង​ខួរក្បាល​និង​បញ្ហា​បេះដូង​-​សរសៃឈាម​ផង​ដែរ​។​
 
ការ​ស្រាវជ្រាវ​របស់​លោក​ Strazzullo​ បាន​បញ្ជាក់​ថា​ បើ​យើង​ទទួលទាន​អាហារ​ដែល​មាន​ជាតិ​ប៉ូ​តា​ស្យូ​ម​បាន​១,៦៤​ក្រាម​ ឬ​ ច្រើន​ជាង​នេះ​គឺ​អាច​ជួយ​កាត់​បន្ថយ​ជំងឺ​ស្ទះ​សរសៃឈាម​ខួរក្បាល​(Stroke)​ បាន​ដល់​តែ​ 21%​ និង​ជំងឺ​បេះដូង​-​សរសៃឈាម​ផង​ដែរ​ ។​ ជាតិ​ប៉ូ​តា​ស្យូ​ម​អាច​ការពារ​ជំងឺ​ ដាច់​សរសៃឈាម​ខួរក្បាល​(Stroke)​ និង​ជំងឺ​សរសៃឈាម​ដទៃ​ទៀត​ តាម​រយ​:​ការ​បន្ថយ​សម្ពាធ​ឈាម​ ពិសេស​លើ​បុគ្គល​មាន​ជំងឺលើសឈាម​ និង​អ្នក​ដែល​ចូល​ចិត្ត​ទទួលទាន​អាហារ​ដែល​មាន​ជាតិ​សូ​ដ្យូ​ម​(Sodium)​ ច្រើន​។​
 
ទោះបីជា​យ៉ាងណា​ក៏​ដោយ​ តួនាទី​របស់​ ប៉ូ​តា​ស្យូ​ម​គឺ​ជួយ​បង្អាក់​ដំណើរការ​ដែល​ធ្វើ​អោយ​មាន​ក្រិន​សរសៃឈាម​(Atheroscolerosis)​ និង​ការពារ​កុំអោយ​ជញ្ជាំង​សរសៃឈាម​អាកទែ​ឡើង​ក្រាស់​ ដែល​វា​ជា​មូលហេតុ​ធ្វើ​អោយ​កើត​ជំងឺ​បេះដូង​-​សរសៃឈាម​ ។​
 
តាម​ការ​ស្រាវជ្រាវ​ថ្មីៗ​នេះ​របស់​លោក​ Strazzullo​ បានអោយ​ដឹង​ថា​ កាលណា​បរិភោគ​អាហារ​មាន​ជាតិ​ប៉ូ​តា​ស្យូ​ម​ច្រើន​គឺ​វា​ជួយ​ទុបស្កាត់​ និង​ការពារ​កុំអោយ​កើត​ជំងឺ​ខូច​សរសៃឈាម​ដែល​បណ្តាល​មក​ពី​ការ​បរិភោគ​អំបិល​ច្រើន​ ដូច្នេះ​វា​ក៏​អាច​ជួយ​អ្នក​ផុត​ពី​គ្រោះថ្នាក់​ដែល​បង្ក​ដោយ​ការ​ទទួល​អំបិល​ផង​ដែរ​ ។​ លោក​បាន​បន្ថែម​ទៀត​ថា​ ជា​ទូទៅ​ការ​ទទួលទាន​ប៉ូ​តា​ស្យូ​ម​មិន​មាន​គ្រោះថ្នាក់​ទេ​។​ប៉ុន្តែ​គេ​មានការ​បារម្ភ​ចំពោះ​ការ​កើនឡើង​ជាតិ​ប៉ូ​តា​ស្យូ​ម​ក្នុង​ចំណោម​មនុស្ស​ដែល​ខ្សោយតម្រងនោម​និង​ការ​ព្រួយបារម្ភ​ចំពោះ​មនុស្ស​ដែល​ប្រើ​ថ្នាំ​បញ្ចុះ​ជាតិ​ប៉ូ​តា​ស្យ៉ូ​ម​។​
 
ថ្នាំ​បញ្ចុះ​សំ​ម្ពា​ធ​ឈាម​
 
Edarbi​ (azilsartan​ medoxomil)​ ត្រូវ​បាន​ឯកភាព​ ពី​សំណាក់​ គ្រប់​គ្រង់​ថ្នាំ​ស​ង្កុ​វ​ និង​ ចំនីអាហារ​របស់​អា​មេ​រិ​កថា​ វា​មាន​នាទី​ព្យាបាល​ជំងឺ​ ឡើង​សម្ពាធ​ឈាម​(hypertension)​ បាន​លើ​វ័យ​ជំទង់​ ។​ លទ្ធភាព​របស់​វា​គឺ​ បន្ទៀប​សម្ពាធ​ឈាម​បាន​ដល់​ 24​ម៉ោង​ ឯណោះ​ ។​
 
តួនាទី​ឱសថ​មួយ​នេះ​ គឺ​ទៅ​បញ្ឈប់​ឥទ្ធិពល​របស់​អ័រម៉ូន​ angiotensin​ II​ (​ធ្វើ​អោយ​ សរសៃឈាម​រួម​តូច​)​ ដែល​ជា​ហេតុ​ធ្វើ​អោយ​ឡើង​សម្ពាធ​ឈាម​ខ្លាំង​ ។​ តែ​ទោះជា​យ៉ា​ណា​ក៏​ដោយ​ ផល​អាក្រក់​របស់​វា​ គឺ​ធ្វើ​អោយ​រាក​រុស​ ។​
 
ចំពោះ​បំរាម​ក្នុង​ការ​ប្រើប្រាស​ឱសថ​នេះ​ គឺ​មិន​អនុញ្ញាត​ប្រើ​លើ​ស្ត្រី​មាន​ផ្ទៃពោះ​ឡើយ​ ដូច្នេះ​បើ​ អ្នក​កំពុង​តែ​ប្រើ​វា​សូម​មេត្តា​បញ្ឈប់​អោយ​បាន​លឿន​តាមតែ​អាច​ធ្វើ​បាន​ ៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com