COVID-19
ជាតិ
បក្សកុម្មុយនីស្តចិន ផ្ដល់វ៉ាក់សាំងកូវីដ-១៩ ចំនួន៣ពាន់ដូស ដល់គណបក្សហ៊្វុនស៊ិនប៉ិច
25, Mar 2021 , 8:59 pm        
រូបភាព
ភ្នំពេញ៖ បក្សកុម្មុយនីស្តចិន នឹងផ្ដល់វ៉ាក់សាំងបង្ការកូវីដ-១៩ ចំនួន៣ពាន់ដូស ដល់គណបក្សហ៊្វុនស៊ិនប៉ិច តាមរយៈការក្រសួងសុខាភិបាលកម្ពុជា។ នេះបើតាមលិខិតស្ថានទូតចិនប្រចាំកម្ពុជានៅថ្ងៃទី២៥ មីនា។

ស្ថានទូតចិន បានបញ្ជាក់ថា ការប្រគល់វ៉ាក់សាំងកូវីដ-១៩ នេះ ក្នុងទិសដៅលើកកម្ពស់មិត្តភាពរវាងបក្សកុម្មុយនីស្តចិន និងគណបក្សប្រជាជនកម្ពុជា ។ជាពិសេសពង្រឹងកិច្ចសហប្រតិបត្តិការ ប្រយុទ្ធប្រឆាំងវិបត្តិជំងឺកូវីដ-១៩ ។ 
 
តាមរយៈកិច្ចសហការគ្នានេះ នាយកដ្ឋានអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមរបស់គណបក្សកុម្មុយនិស្តចិន បានសម្រេចបរិច្ចាគវ៉ាក់សាំងកូវីដ-១៩ ចំនួន ៣,០០០ដូស ទៅកាន់គណបក្សហ៊្វុនស៊ិនប៉ិច។ ស្ថានទូតចិន បានបញ្ជាក់ថា គណបក្សហ្វ៊ុនស៊ិនប៉ិច នឹងទទួលបានវ៉ាក់សាំងកូវីដ-១៩ តាមរយៈជំនួយកញ្ចប់ទី២ ដែលចិនបរិច្ចាគឱ្យកម្ពុជា។ «សូមគណបក្សហ្វ៊ុនស៊ិនប៉ិច ចាត់តាំងបុគ្គលសម្រាប់ការទាក់ទង ហើយរៀបចំដំណើរការទទួលយកវ៉ាក់សាំង ជាមួយក្រសួងសុខាភិបាល របស់ព្រះរាជាណាចក្រកម្ពុជា»។ នេះបើតាមលិខិតរបស់ស្ថានទូតចិន។
 

Tag:
 ចិន
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com