COVID-19
ជាតិ
តារាចម្រៀង សុគន្ធ នីសា ជាសះស្បើយ​ពី​កូ​វីដ​-១៩ ហើយ​
26, Mar 2021 , 12:23 pm        
រូបភាព
​ភ្នំពេញ​៖ តារាចម្រៀង​ផលិតកម្ម​ហង្ស​មាស អ្នកស្រី សុគន្ធ នីសា ជាសះស្បើយ​ពី​កូ​វីដ​-១៩ ហើយ ក្រោយពី​សម្រាក​ព្យាបាល​អស់​ជាង​១០​ថ្ងៃ​។ នេះ​បើតាម​ការប្រកាស​របស់​តារា​ស្រី​រូបនេះ​។​


 
​តារាចម្រៀង​ផលិតកម្ម​ហង្ស​មាស​រូបនេះ បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​ថា​៖« ថ្ងៃនេះ​ខ្ញុំ​បាន ជា​ហើយ គ្រូពេទ្យ​ថា​ខ្ញុំ​អាច​ចេញទៅ​ផ្ទះ​វិញ​បាន​ថ្ងៃ​នេះហើយ តែ​ក៏ត្រូវ​បន្ត​ការឃុំខ្លួន​ឱ្យនៅ​ដាច់ដោយឡែក​ក្នុង​បន្ទប់​តែឯង​ចំនួន ១៤ ថ្ងៃ​បន្ថែមទៀត​ដែរ ។ ខ្ញុំ​នឹង​គោរព​តាម​គោលការណ៍​នេះ ដើម្បី​សុវត្ថិភាព ក្រុមគ្រួសារ​ខ្ញុំ​»​។​
 
​ក្រៅពី​អ្នកស្រី សុគន្ធ នីសា ក៏មាន​តារា​ប្រចាំ​ផលិតកម្ម​ហង្ស​មាស​ផ្សេងទៀត កំពុង​សម្រាក​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ ដែរ​៕
 

Tag:
 សុគន្ធ នីសា​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com