ពីនេះ ពីនោះ
«ព្រឹត្តិការ» និង«ព្រឹត្តិការណ៍» មានន័យខុសគ្នា
27, Mar 2021 , 7:29 am        
រូបភាព
ពាក្យ «ព្រឹត្តិការ» និង«ព្រឹត្តិការណ៍» នេះមិនមានន័យដូចគ្នាឡើយ។ នេះបើតាមវចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត។

 
«ព្រឹត្តិការ» មានន័យថា អ្នកតែងព្រឹត្តិមេសូត្រ អ្នកតែងសេក្តីអធិប្បាយវេយ្យការណ៍។ បើស្ត្រីជា ព្រឹត្តិការិកា។ 
 
ចំណែក «ព្រឹត្តិការណ៍» មានន័យថា ហេតុឬដំណើរប្រព្រឹត្តទៅតាមប្រក្រតី, ហេតុឬដំណើរដែលប្រព្រឹត្តិទៅតាមប្រក្រតី, ហេតុដែលតែងមានជាធម្មតា។ មានព្រឹត្តិការណ៍ប្លែក គួរឲ្យចាប់អារម្មណ៍ ៕ 
 

Tag:
 ​ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com