«កាស៊ីណូ»ជាពាក្យកម្ចីពីបារាំង
ពីនេះ ពីនោះ
«កាស៊ីណូ»ជាពាក្យកម្ចីពីបារាំង
28, Mar 2021 , 7:29 am        
រូបភាព
ពីនេះពីនោះ(ពន្យល់ពាក្យ)
ដោយ៖ ថ្មីៗ
 
ពាក្យ«កាស៊ីណូ»ប្រាកដជាមានពលរដ្ឋជាច្រើនបានឮ បាននិយាយ និងនិយមប្រើពាក្យនេះនៅក្នុងសំណេរផ្សេងៗ។ ប៉ុន្តែប្រហែលជាមានពលរដ្ឋតិចតួចណាស់ដែលបានដឹងថាពាក្យនេះជាកម្ចីពីបារាំង។ 
 
ពាក្យ«កាស៊ីណូ» មិនមាននៅក្នុងវចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាតទេ។ ប៉ុន្តែបើតាមសៀវភៅពាក្យកម្ចីបរទេស និងលក្ខណៈសម្គាល់ពាក្យបាលី និងសំស្រ្កឹតក្នុងភាសាខ្មែរ ដែលរៀបរៀង និងចងក្រងដោយលោក គង់ សុខហេង គ្រូបង្រៀនភាសាខ្មែរមធ្យមសិក្សាទុតិយភូមិ បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រអប់រំបានពន្យល់ពាក្យទាំងនេះ។
 
«កាស៊ីណូ»សរសេរជាភាសាបារាំងCasino មានន័យថា គ្រឹះស្ថាន ឬទីកន្លែងមានបន្ទប់មួយ ឬច្រើនសម្រាប់ល្បែងស៊ីសង៕ 
 
 

Tag:
 ​ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com