ពីនេះ ពីនោះ
កុំសរសេរ «កក្រិច» ត្រូវសរសេរ«គគ្រិច» ហើយកុំសរសេរ«កំទេច ឬកំទិច» ត្រូវសរសេរ«កម្ទេច»
30, Mar 2021 , 7:29 am        
រូបភាព
 កុំសរសេរពាក្យ «កក្រិច» ត្រូវសរសេរជា«គគ្រិច» ទើបត្រូវ ហើយពាក្យ«កម្ទេច»ក៏កុំសរសេរជា«កំទេច ឬកំទិច» ឲ្យសោះព្រោះមិនត្រូវតាមវចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាតនោះទេ។

 
«គគ្រិច»មានន័យថា មានអាការគ្រិចៗ ដោយដង្កូវចុះ។ ពាក្យ «គគ្រិច» ក៏អាចជំនួសពាក្យ«កខ្វក់» បានផងដែរ។ ចំណែកពាក្យ«កម្ទេច» មានន័យថា ធ្វើឲ្យខ្ទេច។ ឧទាហរណ៍៖ កម្ទេចមាស គឺផង់មាសដែលដាច់ជ្រុះតាមផ្លែដែកឆាប។
 
សូម្បីតែពាក្យដទៃទៀតក៏នៅតែមានអ្នកប្រើមិនទាន់ត្រឹមត្រូវឡើយ ដោយពាក្យទាំងនោះមានដូចជា កំលោះ(ពាក្យត្រូវ) ជំនួសឲ្យ កម្លោះ,កំឡោះ(ពាក្យខុស), ទុរេន(ពាក្យត្រូវ) ជំនួសឲ្យ ធុរេន,តារ៉េន,ទូរ៉េន(ពាក្យខុស), សម្មត,សន្មត ឬសន្មតិ(ពាក្យត្រូវ) ជំនួសឲ្យពាក្យសន្មត់(ពាក្យខុស)ជាដើម៕  
 
 
 
 

Tag:
 ​ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com