COVID-19
ជាតិ
សម្តេចម៉ែប្រោសព្រះរាជទាន២០ម៉ឺនដុល្លារដើម្បីទ្រទ្រង់ដំណើរការទិញអនាគតមន្ទីរពេទ្យ «ហ្លួងម៉ែ»
30, Mar 2021 , 1:12 pm        
រូបភាព
ដោយ: ថ្មីៗ
សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ បានប្រោសព្រះរាជទានវិភាគទានចំនួន២០ម៉ឺនដុល្លារអាមេរិក ជូនដល់រដ្ឋាភិបាល ដើម្បីទ្រទ្រង់ដំណើរការទិញយកមន្ទីរពេទ្យស្ត្រីនគរទេព ដែលនឹងត្រូវប្រែក្លាយជាមន្ទីរពេទ្យរដ្ឋ ដោយប្រសិទ្ធនាមថា «មន្ទីរពេទ្យហ្លួងម៉ែ»។



បច្ចុប្បន្ន មន្ទីរស្ត្រីនគរទេព ដែលស្ថិតនៅក្នុងសង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ជាកន្លែងសម្រាប់ពិនិត្យព្យាបាលអ្នកជំងឺកូវីដ-១៩។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចទិញយកមន្ទីរពេទ្យធ្វើជាមន្ត្រីពេទ្យ ហើយទទួលបានព្រះរាជានុញាត្តសម្រាប់ការដាក់ឈ្មោះថា «មន្ទីរពេទ្យហ្លួងម៉ែ» ផងដែរ។

នៅថ្ងៃទី៣០ ខែមីនា ដដែលនេះ ប្រមុខរដ្ឋភិបាល បានចេញ​លិខិតថ្លែងអំណរព្រះគុណ​សម្តេចព្រះវររាជមាតាចំពោះព្រះរាជព្រះវិភាគទាន​លើ​ដំណើរការទិញពេទ្យស្ត្រីនគរទេពនេះ៕


© រក្សាសិទ្ធិដោយ thmeythmey.com