COVID-19
ជាតិ
មនុស្សចំនួន ៦៣នាក់ទៀត វិជ្ជមានកូវីដ-១៩ ខណៈអ្នកសះស្បើយមាន១៥នាក់
31, Mar 2021 , 9:15 am        
រូបភាព
មនុស្សចំនួន ៦៣នាក់ ទៀតមានវិជ្ជមានជំងឺកូវីដ-១៩ ក្នុងនោះខេត្តព្រះសីហនុរកឃើញច្រើនជាងគេ បន្ទាប់មកគឺនៅរាជធានីភ្នំពេញ។ មនុស្សចំនួន ១៥នាក់បន្ថែមទៀត ក៏បានជាសះស្បើយដែរ។  នេះបើតាមក្រសួងសុខាភិបាលនៅថ្ងៃទី ៣១ មីនានេះ។ គិតមកទល់ពេលនេះ កម្ពុជាមានអ្នកវិជ្ជមានកូវីដ-១៩ សរុប ២៤៤០នាក់ ក្នុងនោះព្រឹត្តិការណ៍សហគមន៍ ១៩១៤នាក់។ អ្នកសះស្បើយមានចំនួន ១១៩១នាក់ ខណៈអ្នកស្លាប់មាន១១នាក់ ដោយសារជំងឺកូវីដ-១៩។




ក្នុងចំណោមអ្នកវិជ្ជមានថ្មីទាំងនេះ  មាននៅខេត្តព្រះសីហនុច្រើនជាងគេ គឺមានចំនួន ៣៤ នាក់ដែលសុទ្ធតែជាពលរដ្ឋខ្មែរ ក្នុងនោះមានក្មេង ៨នាក់ផង។ ក្នុងចំណោមអ្នកវិជ្ជមានទាំងនេះ មាន២០នាក់ ជាអ្នករស់នៅសង្កាត់ទំនប់រលក , ៥នាក់ រស់នៅសង្កាត់លេខ៤, មនុស្សចំនួន ៦នាក់ រស់នៅសង្កាត់លេខ ៣ , និង៣នាក់រស់នៅសង្កាត់លេខ១ ក្រុងព្រះសីហនុ។ 

នៅរាជធានីភ្នំពេញ មាន២៣នាក់ ដែលជាអ្នករស់នៅខណ្ឌច្បារអំពៅ, ខណ្ឌជ្រោយចង្វារ ,ខណ្ឌទួលគោក, ខណ្ឌដូនពេញ,ខណ្ឌពោធិ៍សែនជ័យ, ខណ្ឌសែនសុខ,​ខណ្ឌ៧មករា និងខណ្ឌឫស្សីកែវ។ 

ខេត្តត្បូងឃ្មុំចំនួន ៤នាក់ ក្នុងនោះមានកុមារអាយុ៥ឆ្នាំម្នាក់ ដែលរស់នៅឃុំមេមត់ ស្រុកមេមត់ និង៣នាក់ទៀត​ជាអ្នករស់នៅឃុំត្រមូង ស្រុកមេមត់។  ខេត្តកណ្តាល មាន១នាក់ មានអាសយដ្ឋាននៅឃុំជ្រៃលាស់ ស្រុកពញាឮ , និង១នាក់ ជាអ្នកខេត្តស្វាយរៀង រស់នៅសង្កាត់ចុងព្រែក ក្រុងស្វាយរៀង។  

ទន្ទឹមនឹងនេះក្រសួងក៏បញ្ជាក់ដែរមាន មនុស្ស១៥នាក់ ទៀតជាសះស្បើយផងដែរ ​ដោយ​៥​នាក់ ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​​ពី​មជ្ឈមណ្ឌល​ជាតិ​កំចាត់​រោគរបេង និង​ហង់​សិន , ៦នាក់ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យខេត្តព្រះសីហនុ និង៤នាក់ទៀត ត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ។ 
 
​គិត​មកដល់ពេលនេះ អ្នក​កើត​កូ​វីដ​-១៩​សរុប​នៅ​កម្ពុជា​ឡើងដល់​ ២ ៤៤០​នាក់ ​ដែល​ក្នុងនោះ​ ១ ៩១៤ ​នាក់ ស្ថិត​ក្នុងករណី​សហគមន៍​២០​កុម្ភៈ ដែល​រាលដាល​ក្នុង​រាជធានី​ភ្នំពេញ ខេត្តកណ្តាល ព្រះសីហនុ សៀមរាប ព្រៃវែង ស្វាយរៀង កោះកុង កំពង់ចាម កំពង់ធំ ត្បូងឃ្មុំ កែប តាកែវ កំពត និង​បាត់ដំបង​។ អ្នក​សះស្បើយ​សរុប​មាន ​១ ១៩១​នាក់ អ្នក​ស្លាប់មាន​១១​នាក់ រីឯ​៤​នាក់​ទៀត​ ស្លាប់​ដោយសារ​ជំងឺ​ផ្សេងៗ នា​អំឡុងពេល​ព្យាបាល​កូ​វីដ​-១៩​។​ មនុស្សចំនួន ១ ២៣៤នាក់ ទៀតកំពុងបន្តសម្រាកព្យាបាល៕

© រក្សាសិទ្ធិដោយ thmeythmey.com