COVID-19
ជាតិ
ករណីស្លាប់ទី១៤ដោយសារកូវីដ-១៩ នៅកម្ពុជា៖ ស្ត្រីអាយុ៥៦ឆ្នាំម្នាក់ទៀត
31, Mar 2021 , 10:50 pm        
រូបភាព
អ្នកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល
អ្នកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល
ដោយ: ថ្មីៗ
ក្រសួងសុខាភិបាលនាយប់ថ្ងៃទី៣១ ខែមីនានេះ បានប្រកាសពីករណីស្លាប់ស្ត្រីខ្មែរអាយុ៥៦ឆ្នាំម្នាក់ទៀតដោយសារកូវីដ-១៩ នៅកម្ពុជា ដែលជាករណីទី១៤ និងជាករណីទី៣ដែលត្រូវបានកើតឡើងនៅថ្ងៃនេះ។



យោងតាមក្រសួងសុខាភិបាល ស្ត្រីរូបនោះ មានអាសយដ្ឋាននៅសង្កាត់វាលវង់ ខណ្ឌ៧មករា ដោយបានស្លាប់បាត់បង់ជីវិត​នៅម៉ោង១០ និង៣៧នាទីព្រឹក ថ្ងៃទី៣១ ខែមីនា។ គាត់ត្រូវបាន​រកឃើញវិជ្ជមានកូវីដ-១៩ និងបញ្ជូនទៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត កាលពីថ្ងៃទី២៦ ខែមីនា។

ក្រុមគ្រូពេទ្យសន្និដ្ឋានថា ការស្លាប់បាត់បង់ជីវិតរបស់គាត់គឺដោយសារវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងធ្ងន់ធ្ងរបណ្តាលមកពីវីរុសកូវីដ-១៩។


អ្នកស្លាប់ដោយសារកូវីដ-១៩ ចំនួន ១៣នាក់កន្លងមកនៅកម្ពុជាមាន បុរសអាយុ៥០ឆ្នាំ, ស្ត្រីអាយុ៦២ឆ្នាំ (ភរិយាតារាចម្រៀង ហួរ ឡាវី), បុរសអាយុ៤៦ឆ្នាំ, បុរសអាយុ៧៥ឆ្នាំ (វេជ្ជបណ្ឌិត ស្តើង ជា) និងស្ត្រីអាយុ៦២ឆ្នាំ (ម្តាយតារាកំប្លែងស្រីពីន), បុរសចិនអាយុ៤៣ឆ្នាំ និងបុរសខ្មែរអាយុ៣៨ឆ្នាំ (DJ Boom), បុរសអាយុ៥៥ឆ្នាំ, ស្ត្រីអាយុ៧២ឆ្នាំ, ស្ត្រីអាយុ៧៦ឆ្នាំ, បុរសអាយុ៧៨ឆ្នាំ (ស្លាប់នៅផ្ទះ)។ ស្ត្រី អាយុ៥៦ឆ្នាំ និងស្ត្រីអាយុ២៨ឆ្នាំ ក៏បានទទួលមរណភាព​នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅព្រឹកថ្ងៃទី ៣១មីនានេះដែរ។


© រក្សាសិទ្ធិដោយ thmeythmey.com