COVID-19
ជាតិ
ទិដ្ឋភាពរាជធានីភ្នំពេញនៅរាត្រីទីមួយនៃការអនុវត្តវិធានការរដ្ឋបាលបណ្តោះអាសន្ន
01, Apr 2021 , 8:44 pm        
រូបភាព
អាជ្ញាធររាជធានីភ្នំពេញ ចាប់ផ្តើមអនុវត្តវិធានការរដ្ឋបាលបណ្តោះអាសន្ន នាយប់ថ្ងៃទី១ ខែមេសានេះ ទៅតាមការសម្រេចរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្ររាជធានី។ ការអនុវត្តនេះ ចាប់ផ្តើមពីយប់ថ្ងៃទី១ ដល់ថ្ងៃទី១៤ ខែមេសា ចន្លោះពីម៉ោង៨យប់ដល់ម៉ោង៥ភ្លឺ។




តាមប្រការ២នៃសេចក្តីសម្រេច សកម្មភាពអាជីវកម្មចំពោះតូបអាហារ អាហារដ្ឋាន ភោជនីយដ្ឋាន ហាងកាហ្វេ ហាងភេសជ្ជៈ និងភោជនីដ្ឋាននៅតាមសណ្ឋាគារ ត្រូវផ្អាកជាបណ្តោះអាសន្ន ប៉ុន្តែទីតាំងទាំងនោះ អាចលក់ជាលក្ខណៈវេចខ្ចប់បាន។



ប្រការ៣ ត្រូវបានផ្អាកការប្រមូលផ្តុំ ឬការជួបជុំគ្នាទទួលទានអាហារ លើកលែងតែចំពោះករណីជួបជុំក្នុងចំណោមគ្រួសារ ការរៀបចំពិធីបុណ្យសព ការជួបជុំរបស់បុគ្គលិកសុខាភិបាលដើម្បីយកសំណាក ការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច និងការជួបជុំចាំបាច់សម្រាប់បម្រើប្រយោជន៍សាធារណៈ ឬក្នុងគោលបំណងផ្សេងៗ ក្រោមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច។


ដូចគ្នាផងដែរ ប្រការ៤ លើកឡើងពីការផ្អាកបណ្តោះអាសន្ននូវការធ្វើចរាចរណ៍ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នៅចន្លោះម៉ោង៨យប់ដល់ម៉ោង៥ភ្លឺ ដោយលើកលែងចំពោះករណី ការធ្វើដំណើរដោយមូលហេតុសុខភាពបន្ទាន់ ភាពចាំបាច់ក្នុងគ្រួសារ ដែលមានការបញ្ជាក់ពីអាជ្ញាធរ ការបំពេញបេសកកម្មជូនស្ថាប័ន-អង្គភាព ការធ្វើចរាចរណ៍រថយន្តកុងតឺនឺ រថយន្តដឹកទំនិញ រថយន្តបាញ់បេតុង រថយន្តសម្រាប់បម្រើឲ្យការដឹកជញ្ជូនទំនិញ ការផ្គត់ផ្គង់ការដ្ឋានសំណង់ រថយន្តដឹកសំរាម និងសំណល់វេជ្ជសាស្ត្រ ការដឹកជញ្ជូនម្ហូបអាហារ ការធ្វើដំណើររបស់បុគ្គលិក និងកម្មករ-កម្មការិនី និងការធ្វើដំណើរចាំបាច់ផ្សេងៗទៀត។

សូមទស្សនាទិដ្ឋភាពដែលផ្តិតដោយក្រុមការងារសារព័ត៌មានថ្មីៗ ដូចខាងក្រោម៖

ម្តុំវិមានឯករាជ្យ







ម្តុំបឹងត្របែក




បុរីពិភពថ្មី រង្វង់មូលកួរស្រូវ






ម្តុំបឹងសាឡាង




ម្តុំស្តុបបូកគោ




ម្តុំក្បាលថ្នល់


ផ្លូវវេងស្រេង


បឹងកេងកង១


មហាវិថីមិត្តភាពភ្នំពេញ-ហាណូយ



ម្តុំសួនច្បារសម្តេចព្រះមហាសង្ឃរាជ ជូន ណាត



© រក្សាសិទ្ធិដោយ thmeythmey.com