កីឡាជាតិ
កីឡាអន្តរជាតិ
លទ្ធ​ផល​នៃការចាប់​ឆ្នោត​រើសពូល​ FIFA World Cup ឆ្នាំ​២០១៤
07, Dec 2013 , 12:21 am        
រូបភាព
ដោយ: រួបរួម
ពិធី​ចាប់​ឆ្នោត​រើស​ពូល​សម្រាប់​ការ​ប្រកួត​ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ​២០១៤ បាន​ប្រព្រឹត្តទៅ​នា​រាត្រី​ថ្ងៃ​សុក្រឈាន​ចូល​ថ្ងៃ​សៅរ៍ ទី​៧ ខែ​ធ្នូ ឆ្នាំ​២០១៣ នៅ​ Costa do Sauipe Resort, តំបន់ Mata de Sao Joao ក្រុង Bahia ប្រទេស​ប្រស៊ីល។

 

អតីតកីឡាករ​បាល់ទា​ត់ឆ្នើម​ចំនួន​៨នាក់​ដែល​ធ្លាប់ឈ្នះ​ World Cup កន្លងមក គឺ​ជាអ្នក​ចាប់ឆ្នោត​រើស​ពូល ដែលក្នុងនោះមាន​ លោក Geoff Hurst លោក  Mario Kempes លោក Fabio Cannavaro លោក Lothar Matthaus លោក Zinedine Zidane លោក  Fernando Hierro លោក Cafu និង​ លោក  Alcides Ghiggia។    

ខាង​ក្រោ​មនេះ គឺ​ជាលទ្ធ​ផល​នៃការ​ចាប់​ឆ្នោត៖


ពូល A
ប្រេស៊ី​ល (ម្ចាស់ផ្ទះ)
ក្រូអាស៊ី
ម៉ិកស៊ិក
កាមេរូន

ពូល B
អេស្ប៉ា​ញ
ហូឡង់
ស៊ីលី
អូស្ត្រាលី

ពូល C
កូឡុំប៊ី​
ក្រិក
កូតឌីវ័រ
ជប៉ុន

ពូល D
អ៊ុយ​រូហ្គាយ
កូស្តារីកា  
អង់គ្លេស
អ៊ីតាលី

ពូល E
ស៊្វ៊ីស​
អេក្វា​ឌ័រ
បារាំង
ហុងឌូរ៉ាស

ពូល F
អាហ្សង់ទីន
បូស្ន៊ី /ហឺហ៊្សេ​ហ្គោ​វីណា
អ៊ីរ៉ង់
នីហ្សេរីយ៉ា

ពូល G
អាល្លឺ​ម៉ង់
ហ្គា​ណា
ព័រទុយ​ហ្គាល់
សហរដ្ឋអាមេរិក

ពូល H
បែល​ហ្ស៊ិក
អាល់​ហ្សេរី
រុស្ស៊ី
កូរ៉េ​ខាងត្បូង ៕    

© រក្សាសិទ្ធិដោយ thmeythmey.com