ពីនេះ ពីនោះ
«ចរាចរ» ជាកិរិយាសព្ទ ប្រើខុសពី«ចរាចរណ៍»ជានាមសព្ទ
× ថ្វីដ្បិតពាក្យ«ចរាចរ» និង«ចរាចរណ៍»មានសូរសៀងដូចគ្នា និងមានន័យតែមួយដូចគ្នា ប៉ុន្តែពាក្យទាំងពីរនេះគឺប្រើក្នុងលក្ខខណ្ឌខុសគ្នា។
វចនានុក្រមខ្មែរសម្តេច ជួន ណាត បានបញ្ជាក់ថា កាលណាប្រើពាក្យ«ចរាចរ»គឺពាក្យនេះដើរតួជាកិរិយាសព្ទដែលមានន័យថា អ្នកដើរទៅដើរមក, អ្នកដើរត្រឡប់ចុះត្រឡប់ឡើង។ ឧទាហរណ៍៖ មនុស្សធ្វើដំណើរតាមផ្លូវ។
តែបើប្រើពាក្យ«ចរាចរណ៍»មានន័យថាពាក្យនេះដើរតួជា នាមសព្ទ ដែលមានន័យថា ការដើរទៅមក, ដំណើរខ្វាត់ខ្វែងចុះឡើង, ដំណើរតាមផ្លូវសារធារណៈតាមផ្លូវ។ ឧទាហរណ៍៖ ច្បាប់ចរាចរណ៍ថ្មី, ស្ទះចរាចរណ៍ខ្វាត់ខ្វែងតាមផ្លូវ, បិទដំណើរចរាចរណ៍,ត្រួតពិនិត្យចរាចរណ៍៕
© រក្សាសិទ្ធិដោយ thmeythmey.com