តើ​មាន​អ្វី​កើតឡើង​ប្រសិនបើ​អ្នក​បរិភោគ​អំបិល​ច្រើនពេក​?
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
តើ​មាន​អ្វី​កើតឡើង​ប្រសិនបើ​អ្នក​បរិភោគ​អំបិល​ច្រើនពេក​?
07, Apr 2021 , 6:59 am        
រូបភាព
​អំបិល​ត្រូវបាន​បង្កើតឡើង​ប្រហែល ៤០% នៃ​សូ​ដ្យូ​ម និង ៦០ ភាគរយ នៃ​ក្ល​រីដ​។ ជាទូទៅ​វា​ត្រូវបាន​គេ​ប្រើ ដើម្បី​បន្ថែម​រសជាតិ​នៅក្នុង​អាហារ​។​

 
​សូ​ដ្យូ​ម គឺជា​សារធាតុ​រ៉ែ​ចាំបាច់​សម្រាប់​មុខងារ​សាច់ដុំ និង​សរសៃប្រសាទ​ល្អ​បំផុត​។ រួមគ្នា​ជាមួយ​ក្ល​រីត វា​ក៏​ជួយ​ឱ្យ​រាងកាយ​របស់​អ្នករក្សា​តុល្យភាព​ទឹក និង​សារធាតុ​រ៉ែ​បាន​ត្រឹមត្រូវ​។​
 
​ទោះបីជា​វា​មាន​មុខងារ​ចាំបាច់​ក៏ដោយ​ការទទួល​ទាន​អំបិល​ច្រើនពេក អាចមាន​ឥទ្ធិពល​មិនល្អ​ទាំង​ក្នុង​រយៈពេល​ខ្លី និង​រយៈពេល​វែង​។​
 
​អត្ថបទ​នេះ ពិភាក្សា​ពីអ្វី​ដែល​កើតឡើង​នៅក្នុង​ខ្លួន​របស់​អ្នក ប្រសិនបើ​អ្នក​ញ៉ាំ​អំបិល​ច្រើនពេក​ក្នុង​អាហារ​តែមួយ​ពេល ឬមួយ​ថ្ងៃ ហើយ​ប្រៀបធៀប​វា​ទៅនឹង​ផលប៉ះពាល់​រយៈពេល​វែង​នៃ​របប​អាហារ ដែលមាន​ជាតិ​ប្រៃ​។
 
.​ផលប៉ះពាល់​រយៈពេល​ខ្លី​នៃ​ការបរិភោគ​អំបិល​ច្រើនពេក​
​ការទទួល​ទាន​អំបិល​ច្រើន​ក្នុង​រយៈពេល​ខ្លី អាច​បណ្តាលឱ្យ​មានការ​ស្ទះ​ទឹក​ក្នុង​រាងកាយ ការកើនឡើង​សម្ពាធ​ឈាម​បណ្តោះអាសន្ន ការ​ស្រេកទឹក​ហួសហេតុ ហើយ​ក្នុងករណី​ធ្ងន់ធ្ងរ គឺ​អាចមាន​ជម្ងឺលើសឈាម​។ ទោះយ៉ាងណា​ក៏ដោយ​មនុស្ស​មួយចំនួន​អាចមាន​ផលប៉ះពាល់​តិចតួច​។
 
.​ផលប៉ះពាល់​រយៈពេល​វែង​នៃ​ការបរិភោគ​អំបិល​ច្រើនពេក​
​ការបរិភោគ​អំបិល​ច្រើនពេក​ក្នុង​រយៈពេល​វែង អាច​បង្កើន​សម្ពាធ​ឈាម​របស់​អ្នក និង​បង្កើន​ហានិភ័យ​នៃ​ជំងឺមហារីក​ក្រពះ​។ វា​ក៏​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​បេះដូង និង​ការស្លាប់​មុន​អាយុ​ផងដែរ ទោះបីជា​មានការ​ស្រាវជ្រាវ​បន្ថែម​ចាំបាច់​ដើម្បី​បញ្ជាក់​ពី​បញ្ហា​នេះ​ក៏ដោយ​។
 
.​អ្វីដែល​ត្រូវធ្វើ​ប្រសិនបើ​អ្នក​ញ៉ាំ​អំបិល​ច្រើន​
​អ្នក​អាច​ទូទាត់​សង​ខ្លះ សម្រាប់​អាហារ​ដែលមាន​ជាតិ​ប្រៃ​ដោយ​ផឹកទឹក​គ្រប់គ្រាន់ បរិភោគ​អាហារ​ដែលមាន​ជាតិ​ប៉ូ​តា​ស្យូ​ម និង​កាត់បន្ថយ​បរិមាណ​អំបិល ដែល​អ្នក​ទទួលទាន​នៅ​អាហារ​ផ្សេងទៀត​៕​
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com