ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ហាត់ប្រាណ​ខ្លាំងពេក​ធ្វើអោយ​រដូវ​រអាក់រអួល​តើ​មែន​ទេ​?
09, Apr 2021 , 6:59 am        
រូបភាព
វា​មិនមែន​ជា​ការភ្ញាក់ផ្អើល​អ្វី​ដែល​អ្នក​មិន​មាន​ឈាមរដូវ​ក្រោយពី​ធ្វើការ​សម្រក​ទម្ងន់​លឿន​នោះទេ​។ ការធ្វើ​លំ​ហាត់ប្រាណ​២​ម៉ោង​ក្នុង​មួយ​ថ្ងៃ​អាច​បន្ថែម​ការដុត​កា​ឡូរី​, ដែល​នេះ​មានន័យ​ថា អ្នកត្រូវការ​ញ៉ាំ​កាឡូរី​បន្ថែម​នៅ​ពេល​ដែល​អ្នក​មិន​មាន​សកម្មភាព​នោះ​។ ការធ្វើ​លំ​ហាត់ប្រាណ​ច្រើន និង​ការ​សម្រក​ទម្ងន់​លឿន​អាច​បណ្តាលអោយ​ឈាមរដូវ​ឈប់​ធ្លាក់ ជា​ពិសេស​ប្រសិនបើ​អ្នក​មិន​ទទួលបាន​កាឡូរី និង​អាហារ​ដែល​ផ្តល់​សុខភាព​គ្រប់គ្រាន់​។​

 
សំណាង​មិនល្អ​, ក្មេង​ស្រី​មួយ​ចំនួន​ដែល​ធ្វើ​លំ​ហាត់ប្រាណ​ច្រើន ក៏​វិវត្ត​ទៅ​ជា​ទម្លាប់​មិន​ល្អ​នៃ​ការ​ញ៉ាំ​ផងដែរ​។ ការ​គួបផ្សំ​គ្នា​នៃ​អាហារ​មិនមាន​សុខភាព និង​ការធ្វើ​លំ​ហាត់ប្រាណ​ខ្លាំងក្លា​អាចមាន​ផលវិបាក​មិនល្អ​ដល់​សុខភាព រួម​មាន​កង្វះ​អាហារ​រូបត្ថ​ម្ភ​, អស់កម្លាំង​, ថយ​ចុះ​ម៉ាស​សាច់ដុំ និង​មិន​មាន​ធ្លាក់​រដូវ​។ ការ​មិន​ធ្លាក់​រដូវ​គឺ​សញ្ញា​ដែល​រឿង​ដទៃ​ទៀត​អាច​បន្ត​មានដូចជា ការបាត់បង់​ឆ្អឹង​ជាដើម​។
 
នេះ​អាច​បង្កើន​ហានិភ័យ​នៃ​ការ​បាក់ឆ្អឹង និង​ជំងឺ​ពុក​ឆ្អឹង​ទៅ​ថ្ងៃក្រោយ​។​​សូម​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​អំពី​អាហារ​ដែល​ផ្តល់​សុខភាព និង​លំ​ហាត់ប្រាណ​ដ៏​សមស្រប​។ គ្រូពេទ្យ​អាច​សុំ​អោយ​អ្នកបង្កើន​ការ​ញ៉ាំ​កាឡូរី និង​បន្ថយ​ការធ្វើ​លំ​ហាត់ប្រាណ​ដើម្បីអោយ​ឈាម​រដូវ​ត្រឡប់​មក​ធម្មតា​វិញ​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com