អត្ថបទពាណិជ្ជកម្ម
សែលកាតបានប្រគល់ជូននូវទឹកប្រាក់ ៨៥ម៉ឺនដុល្លារ ទៅកាន់សហគមន៍វិញក្នុងត្រីមាសដំបូងនៃឆ្នាំ២០២១
09, Apr 2021 , 12:15 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ កាលពីថ្ងៃទី ៨មេសា ឆ្នាំ២០២១ ក្រុមហ៊ុនសែលកាត បានប្រគល់ជូនអតិថិជនដ៏ស្មោះស្ម័គ្រ នូវទឹកប្រាក់សរុបចំនួន 850,000ដុល្លារ នៅក្នុងកម្មវិធីប្រម៉ូសិន ដ៏ពេញនិយមបំផុតមួយរបស់ខ្លួន ដែលត្រូវបានធ្វើឡើងពេញមួយត្រីមាសដំបូង នៃឆ្នាំ ២០២១។
 
ចំនួនទឹកប្រាក់ ដែលបានផ្តល់ជូននៅក្នុងកម្មវិធី ឈ្នះមួយម៉ឺនដុល្លាររៀងរាល់ថ្ងៃ រួមមាន 300,000 ដុល្លារ ក្នុងខែមករា 230,000 ដុល្លារ ក្នុងខែកុម្ភៈ និង320,000 ដុល្លារទៀត នៅក្នុងខែមីនា។


 
ប្រាក់រង្វាន់លើកទឹកចិត្តនេះ ត្រូវបានប្រគល់ជូនដល់អតិថិជនមានសំណាងចំនួន ១៤នាក់ ដែលពួកគាត់មានទីលំនៅ នៅតំបន់ផ្សេងៗគ្នាដូចជា រាជធានីភ្នំពេញ កំពង់ធំ ពោធិ៍សាត់ ព្រះសីហនុ កំពង់ឆ្នាំង ព្រៃវែង រតនគីរី បាត់ដំបង កំពង់ចាម និងខេត្តកណ្ដាល។
 
ទឹកប្រាក់ដែលឈ្នះ មានចាប់ពី 10,000 ដុល្លារ រហូតទៅដល់ 90,000 ដុល្លារ ដែលទឹកប្រាក់ទាំងនេះ អាចនឹងប្រើប្រាស់ ជាជំនួយផ្នែកហិរញ្ញវត្ថុដ៏ចាំបាច់ នៅក្នុងគ្រួសារ ក្នុងអំឡុងស្ថានភាពដ៏ពិបាក ក្នុងពេលបច្ចុប្បន្ននេះ។
 
នាថ្ងៃទី២១ ខែមីនា អ្នកស្រី ឡុច ចាន់ស៊ីណា ដែលជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ បានក្លាយជាអ្នកមានសំណាងចុងក្រោយ ដែលបានឈ្នះនូវទឹកប្រាក់ចំនួន ៩ម៉ឺនដុល្លារ។ គាត់បានឱ្យដឹងថា៖ “ខ្ញុំពិតជាមិនជឿសោះ នៅពេលដែលទទួលបានដំណឹងនេះ។ ខ្ញុំបានឈ្នះទឹកប្រាក់ដែលអាចជួយកែប្រែជីវិតបាននេះ នៅក្នុងអំឡុងស្ថានភាពដ៏ពិបាកតែម្តង។ ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់"។


 
ក្នុងនោះផងដែរ នាដើមខែមីនាកន្លងទៅថ្មីៗនេះ អ្នកនាង វ៉ែន ធីរ៉ាត់ ដែលជាពលរដ្ឋរស់នៅក្នុងរាជភ្នំពេញ បានឈ្នះប្រាក់រង្វាន់ចំនួន ៩ ម៉ឺនដុល្លារ។ គាត់បានថ្លែងឱ្យដឹងថា៖ “ខ្ញុំពិតជាមានអារម្មណ៍រន្ធត់ខ្លាំងណាស់ ព្រោះខ្ញុំមិនដែលនឹកស្មានថា ខ្លួនឯង អាចជាអ្នកឈ្នះបែបនេះសោះ។ ខ្ញុំសូមថ្លែងអំណរគុណ ចំពោះក្រុមហ៊ុនសែលកាត នូវប្រាក់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ។ វានឹងអាចជួយជាប្រយោជន៍បានយ៉ាងច្រើន ដល់គ្រួសារខ្ញុំ ជាក់ជាមិនខាន”។
 
លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ថា លោកមានក្តីសោមនស្សបំផុត ដែលបានឃើញថវិកានេះ បានទៅដល់ដៃពលរដ្ឋ និងសហគមន៍ ដែលកំពុងត្រូវការវា សម្រាប់ទូទាត់ថ្លៃចំណាយនៅក្នុងផ្ទះ ចំណាយក្នុងអាជីវកម្ម ក៏ដូចជាការទូទាត់ចំណាយប្រចាំថ្ងៃ ផ្សេងៗទៀតផងដែរ។


 
“ចំពោះក្រុមហ៊ុនសែលកាត ពួកយើងតែងប្តេជ្ញាចិត្ត ក្នុងការជួយកែប្រែជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ និងតបស្នងជូនទៅកាន់សហគមន៍វិញ ជាពិសេសនៅពេលដែលពួកគេ កំពុងមានតម្រូវការខ្លាំងបំផុតតែម្តង” ។
 
កម្មវិធីឈ្នះមួយម៉ឺនដុល្លារ រៀងរាល់ថ្ងៃ របស់សែលកាត គឺជាការផ្តល់ជូនពិសេស ដល់អតិថិជននូវឱកាសឈ្នះទឹកប្រាក់ចំនួន 10,000 ដុល្លាររៀងរាល់ថ្ងៃ។
 
ប្រសិនបើពុំមានអ្នកឈ្នះនោះទេ ប្រាក់រង្វាន់នេះ នឹងត្រូវយកទៅបូកបន្ថែម នៅថ្ងៃបន្ទាប់ ដែលនឹងក្លាយជារង្វាន់ដ៏ធំអស្ចារ្យ ពោលគឺមានចំនួនសរុបរហូតទៅដល់ ១០ ម៉ឺនដុល្លារឯណោះ។

ដើម្បីមានឱកាសឈ្នះរង្វាន់ប្រចាំថ្ងៃ សូមតេ ឬផ្ញើសារ “10K” ទៅកាន់លេខ 8888 ហើយបន្ទាប់មកអ្នកនឹងទទួលលេខផ្សងសំណាង ដែលមាន ៦ ខ្ទង់។ អ្នកឈ្នះ នឹងត្រូវបានប្រកាសជូន ឱ្យដឹងជារៀងរាល់ថ្ងៃ នៅម៉ោង ៧យប់ នៅលើកញ្ចក់ទូរទស្សន៍ CTN និងនៅលើទំព័រហ្វេសប៊ុកផ្លូវការ របស់ CTN ហើយក៏ត្រូវបានចែករំលែក នៅលើប៉ុស្តិ៍យូធូប របស់សែលកាតផងដែរ៕


 









 
(អត្ថបទពាណិជ្ជកម្ម) 
 

© រក្សាសិទ្ធិដោយ thmeythmey.com